ក្រុមប្រឹក្សាសមាគម បាល់ទាត់ អន្តរជាតិ ដែលហៅកាត់ថា IFAB នៅថ្ងៃនេះប្រកាសថា ក្លឹបទាំងឡាយ នឹងអាចធ្វើការដោះដូរ កីឡាករសរុបចំនួន ៥ នាក់ រហូតដល់ចុងបញ្ចប់ នៃរដូវកាល ២០២០-២១ ដើម្បីឆ្លើយតបទៅនឹង ការរីករាលដាល នៃវិរុសកូវីដ១៩ ។
IFAB ដែលជាអង្គភាព គ្រប់គ្រងទៅលើ ច្បាប់នៃកីឡាបាល់ទាត់ បានសំរេចកាលពីខែឧសភា ក្នុងការផ្តល់ឱ្យការប្រកួត ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ នូវជម្រើសនៃការអនុញ្ញាត ឱ្យក្រុមប្រើប្រាស់កីឡាករដោះដូរចំនួន ៥ នាក់ក្នុងមួយប្រកួតខណៈដែលជាធម្មតា គឺមានតែ៣នាក់ប៉ុណ្ណោះ។
បន្ទាប់ពីការពិនិត្យឡើងវិញ IFAB បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានពង្រីកជម្រើសសម្រាប់ ការប្រកួតដែលគ្រោង នឹងបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២១ និងការប្រកួតអន្តរជាតិ ដែលគ្រោងនឹងធ្វើឡើង នៅខែកក្កដានិងសីហាឆ្នាំ ២០២១ ផង ៕
ប្រែសម្រួល៖ស៊ុនលី