ព្រឹត្តិការណ៍

សែលកាត ប្រកាសផ្តល់ប្រាក់រង្វាន់ រហូត​២ម៉ឺនដុល្លារ ដល់អតិថិន​ ម្នាក់ទៀតហើយ ដែលចូលរួមលេង​ ក្នុងកម្មវិធី ឈ្នះ​១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ

ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត កាលពីពេលថ្មីៗនេះ បានរកឃើញអតិថិជនរបស់ខ្លួន មួយរូប មានសំណាងឈ្នះរង្វាន់ ២០,០០០ដុល្លារអាមេរិក ដោយបានធ្វើពិធីប្រកាស ផ្តល់ប្រាក់រង្វាន់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្នាក់ការកណ្តាល សែលកាត ដែលបានប្រគល់ ទៅអោយលោក ខូវ ជិសេង ជាអាជីវករមួយរូប កំពុងរស់នៅ ភូមិអូរបែកក្អម សង្កាត់អរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមការសំណេះសំណាល ជាមួយក្រុមការងារ សែលកាត លោក ខូវ ជិសេង បានឲ្យដឹងថា ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ 10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ លោកក៏ក្លាយជា​ អ្នកមានសំណាងមួយរូបនឹងគេ ។ ក្នុងឱកាសនេះដែរ លោក ខូវ ជិសេង​ បានសម្តែងសេចក្តីត្រែកអរ ជាពនពេក ចំពោះការឈ្នះប្រាក់សុទ្ធ​ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន សែលកាត រហូតដល់ ២០​,០០០ដុល្លារអាមេរិកដែលធ្វើឲ្យលោក​ មានភាពសប្បាយរីករាយជាខ្លាំង រកអ្វីអត្ថាធិបាយមិនបាន ។

តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការប្រគល់ប្រាក់រង្វាន់ ទៅកាន់អតិថិជនរបស់ខ្លួន ដែលមានសំណាង នាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ លើដល់អតិថិជនរបស់ក្រុមហ៊ុន សែលកាត ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ឈ្នះលុយសុទ្ធ 10,000 ដុល្លាររាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង 6ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមាន សំណាងឈ្នះនូវទឹកប្រាក់ 10,000ដុល្លារជារៀងរាល់ថ្ងៃ នឹងមានការរចាក់ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង ៧ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរស័ព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ឈ្នះលុយសុទ្ធ 10,000ដុល្លារ រាល់ថ្ងៃ » ។

ដើម្បីឈ្នះរង្វាន់ 10,000ដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួលបាន សារផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ដារាត់

Most Popular

To Top