ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះ អាមេរិក វិលមកសមុទ្រចិន ខាងត្បូងវិញ ស្របពេលមានភាព តានតឹងកំពុងកើនកម្តៅ

បរទេស ៖ សម្រាប់ជាលើកទី២ ក្នុងពេលត្រឹមតែ២សប្ដាហ៍ សហរដ្ឋអាមេរិក បានបញ្ជូននា វាផ្ទុកយន្តហោះចំនួនពីរគ្រឿង មកកាន់ដែន សមុទ្រចិនខាងត្បូង ស្របពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិក ចោទដាក់គ្នាទៅវិញទៅមក ពីបទបង្កឲ្យមានភាព តានតឹងនៅក្នុងតំបន់។

យោងតាមសេចក្តីថ្លែង ការណ៍ទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា នាវាផ្ទុកយន្តហោះ USS Nimitz និងនាវាផ្ទុកយន្តហោះ USS Ronald Reagan បានធ្វើប្រតិបត្តិការ និងសមយុទ្ធយោធាំ នៅក្នុងដែនទឹកមានជម្លោះនោះ ចន្លោះពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែកក្កដានេះ ហើយនៅថ្ងៃសុក្រម្សិលមិញនេះ បានវិលត្រឡប់ទៅតំបន់នោះវិញ ។

នាយឧត្តមនាវី Jim Kirk ជាមេបញ្ជាការនាវាផ្ទុកយន្តហោះ Nimitz បាននិយាយក្នុងសេចក្តីថ្លែង ការណ៍ដូច្នេះថា “ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ Nimitz និងនាវាផ្ទុកយន្តហោះ Reagan កំពុងតែធ្វើប្រតិបត្តិការនៅដែនសមុទ្រចិនខាងត្បូង ជាទីដែលច្បាប់អន្តរជាតិអនុញ្ញាត ដើម្បីពង្រឹកការប្តេជ្ញារបស់យើង ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រកបដោយសេរីភាពនិងបើកចំហ ច្បាប់មួយដែលផ្អែកលើបទ បញ្ជាអន្តរជាតិ និងចំពោះសម្ពន្ធមិត្ត និងដៃគូក្នុងតំបន់ របស់យើង” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top