ព្រឹត្តិការណ៍

រុស្ស៊ី បញ្ជាធ្វើសមយុទ្ធ យោធាដ៏គួរឲ្យភ្ញាក់ផ្អើល នៅសមុទ្រកាស្ពៀន និងសមុទ្រខ្មៅ

បរទេស៖ យោធារបស់ប្រទេសរុស្ស៊ី បានបញ្ជាឲ្យធ្វើសមយទ្ធត្រៀមលក្ខណសម្បត្តិសម្រាប់ការប្រយុទ្ធ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅថ្ងៃសុក្រម្សិលមិញនេះ ដោយមានការចូលរួមដោយកងទ័ពប្រហែល១៥០.០០០នាក់ ប្រព័ន្ធអាវុធ យន្តហោះ និងយន្តហោះចម្បាំង។ 

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងជាឧត្តមសេនីយ៍កងទ័ព លោក  Sergei Shoigu តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា សមយុទ្ធយោធានោះ បានចាប់ផ្តើមនៅក្នុងតំបន់យោធាភាគខាងត្បូងនិងភាគខាងលិចរបស់ទីក្រុងមូស្គូ និងរួមមានទាំងកងកម្លាំងទ័ពអាកាស កងទ័ពម៉ារីន និងកងនាវាចម្បាំងខាងជើងនិងកងនាវាប៉ាស៊ីហ្វិកផង។ 

សមយុទ្ធ ដែលបញ្ជាឲ្យធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នេះ កំពុងតែវាយតម្លៃពីសមត្ថភាពរបស់កងទ័ព ដើម្បីផ្តល់សន្តិសុខយោធា ដល់តំបន់ភាគនិរតីរបស់ប្រទេសរុស្ស៊ី ជាទីដែលមន្ត្រីរុស្ស៊ីនិយាយថា មានការគម្រាមកំហែងពីពួកភេរវករកើតមានជាបន្តបន្ទាប់៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top