កីឡា

លោក Jorge Jesus លាលែងចេញពីតំណែងគ្រូបង្វឹកក្លឹប Flamengo

លោក Jorge Jesus គ្រូបង្វឹកសញ្ជាតិប៉ទុយហ្កាល់បានប្រកាសចែកផ្លូវគ្នាហើយជាមួយនឹងក្លឹប Flamengo គឺមិនដែល៨ខែផងបន្ទាប់ពីដឹកនាំក្លឹបឈ្នះពានប្រេស៊ីល Serie A ប្រេស៊ីលនិងពានរង្វាន់ Copa Libertadores ។

ក្លឹបFlamengo បានថ្លែងអំណរគុណយ៉ាងខ្លាងចំពោះលោក Jesus ចំពោះការខិតខំប្រឹងប្រែងលើកពានរបស់គាត់ដែលមានរយៈពេល ១២ ខែជាមួយក្លិបនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រប៉ុន្តែមិនបានបង្ហាញ ពីទិសដៅបន្ទាប់របស់គាត់នោះទេ។

គួរបញ្ជាក់ដែរថាប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសប្រេស៊ីលបាននិយាយថាលោក Jesus បានយល់ព្រមទទួលយកតំណែងជាមួយនឹងអតីតក្លឹបរបស់គាត់គឺ Benfica បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Bruno Lage៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top