ហៃណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ថា គ្រាប់រ៉ុក្កែតប្រភេទ Long March-5 ទី៤ នឹងប្រើប្រាស់ដើម្បីបាញ់បង្ហោះសម្រាប់បេកសកម្មលើកដំបូងរុករកនៅលើភពព្រះអង្គាររបស់ប្រទេសចិន ដែលនឹងផ្តើមឡើងចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះអវកាស Wenchang ស្ថិតនៅភាគខាងត្បូងប្រទេសចិន ក្នុងខេត្ត ហៃណាន កាលពីថ្ងៃសុក្រ ។
យោងតាមរដ្ឋបាលអវកាសជាតិចិន បានឲ្យដឹងថា គ្រាប់រ៉ុក្កែត ដែលជាប្រភេទ Long March-5 Y4 នឹងគ្រោងធ្វើការបាញ់បង្ហោះនៅចុងខែកក្កដានេះ ឬដើមខែសីហា ។
ក្រុមវិស្វករអវកាសជាច្រើននាក់ បានចូលរួមក្នុងកិច្ចប្រជុំ និងធ្វើតេស្តទៅលើគ្រាប់រ៉ុក្កែត បន្ទាប់ពីគ្រាប់រ៉ុក្កែត បានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌល Wenchang កាលពីចុងខែឧសភា ។
នេះជាលើកទី១ហើយ សម្រាប់ការប្រើប្រាស់គ្រាប់រ៉ុក្កែត Long March-5 ដោយបច្ចុប្បន្ននេះ ការបាញ់បង្ហោះយានអវកាសធំបំផុតរបស់ប្រទេសចិន នឹងត្រូវដាក់បញ្ចូលក្នុងការអនុវត្តន៍ បន្ទាប់ពីបានបាញ់សាកល្បងពិសោធន៍ចំនួន៣លើក ។ គ្រាប់រ៉ុក្កែត ត្រូវបានគេរំពឹងថា នឹងបញ្ជូនដល់ភពព្រះអង្គារ ក្នុងការរុករក នៅលើភពព្រះអង្គារ ដោយផ្ទេរពីដងតារាវិថី ហើយក៏ជាបេសកកម្មដំបូងដែលប្រទេសចិន ប្រើប្រាស់គ្រាប់រ៉ុក្កែតនេះ ។
គួរបញ្ជាក់ថា បេសកកម្មរុករកនៅភពព្រះអង្គារជាលើកដំបូងរបស់ប្រទេសចិន ហៅថា Tianwen-1 ក្នុងគោលបំណងនៅលើដងតារាវិថីចប់សព្វគ្រប់ ការចុះចត និងការរុករកនៅក្នុងបេសកកម្មមួយ ហើយនឹងផ្តល់ឲ្យការរុករកទិន្នន័យផ្នែកវិទ្យាសាស្ត្រនៅលើភពព្រះអង្គារ ៕
រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា