ព្រឹត្តិការណ៍

ដឹងអត់! អាមេរិកធ្លាប់មានប្រវត្តិកើតសង្គ្រាមស៊ីវិល ដ៏អាក្រក់មួយកាល ពីទសវត្សទី១៨

Wikipedia: សង្គ្រាមស៊ីវិលដ៏អាក្រក់មួយនៅក្នុង ប្រវត្តិសាស្ត្រនៃប្រទេសអាមេរិក គឺជាជម្លោះក្នុងស្រុករបស់យោធា ដែលបានកើតឡើងនៅចន្លោះពីឆ្នាំ១៨៦១ទៅដល់

ឆ្នាំ១៨៦៥ដោយសារតែការព្យាយាម ធ្វើការផ្តាច់ខ្លួនចេញពីរដ្ឋចំនួន១១នៅភាគខាងត្បូង នៃប្រទេសបញ្ជូលគ្នាជាមួយនឹងក្រុមសម្ព័ន្ធនៃសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក្តីសហរដ្ឋអាមេរិក បានយកឈ្នះទៅលើក្រុមធ្វើអបគមន៍ទាំងនោះ ប៉ុន្តែវាបានក្លាយទៅជាសង្គ្រាមដែលបង្ហូរឈាម មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

សង្គ្រាមដែលចាប់ផ្តើមដោយសារ តែរដ្ឋចំនួន៧ក្នុងចំនួនរដ្ឋទាំង៣៤របស់សហរដ្ឋអាមេរិក ដែលពួកគេភាគច្រើនសុទ្ធតែជាជន វណ្ណៈទាសករដែលព្យាយាម ផ្តាច់ខ្លួនចេញពីការគ្រប់គ្រាប់របស់រដ្ឋាភិបាលអាមេរិក ដែលត្រូវបានហៅថាUnion។នាថ្ងៃទី១២ខែមេសា ឆ្នាំ១៨៦១ ក្រុមសម្ព័ន្ធអាមេរិកនិងរដ្ឋទាំង៧បានចាប់ផ្តើមធ្វើការវាយប្រហារ ទៅលើរដ្ឋាភិបាលអាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង ហើយក្រោយមករដ្ឋ៤ផ្សេងទៀត ក៏បានចូលរួមទៅកាន់សង្គ្រាមជាមួយនឹងរដ្ឋទាំង៧នោះថែមទៀត។

ទោះបីជាយ៉ាងណាក្តីសង្គ្រាមមួយនេះ បានអូសបន្លាយអស់រយៈពេល៤ឆ្នាំ ហើយវាបានបណ្តាលឲ្យយោធាទាំងសងខាង បាត់បង់ជីវិតចន្លោះពី៦២០០០០នាក់ ទៅ៧៥០០០០នាក់ ដែលវាមានចំនួនច្រើនជាងយោធាអាមេរិក ដែលបានស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកទី២បូកបញ្ចូលគ្នាផង៕

ប្រែសម្រួល;ស៊ុនលី

Most Popular

To Top