កីឡា

ច្បាស់ហើយដែល កាតា នឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ AFC Champion League វគ្គជម្រុះតាមពូល

សហព័ន្ធកីឡាបាល់ទាត់អាស៊ីដែលហៅកាត់ថាAFCបានប្រកាសនៅថ្ងៃសុក្រម្សិលមិញថាប្រទេសកាតាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ នឹងក្លាយទៅជាអ្នករៀបចំការប្រកួត AFC Champions League ផងដែរចាប់ផ្តើមពីថ្ងៃទី ១៤ ខែកញ្ញា។

យោងតាម AFC បាន ឲ្យដឹង ថាប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ជម្រុះតាមពូលរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី ១៤ ខែកញ្ញាដល់ថ្ងៃទី ៣ ខែតុលាខណៈពេលដែលគ្មានម្ចាស់ផ្ទះណាមួយត្រូវបានប្រកាស សម្រាប់សមភាគីរបស់ខ្លួននៅក្នុងតំបន់បូព៌ាឡើយ។ 

គួរឲ្យដឹងដែរថាការប្រកួតដែលនៅសល់ នៃវគ្គជម្រុះតាមពូលនៃអាស៊ីបូព៌ានឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៦ ខែតុលាដោយឡែកវគ្គជម្រុះនឹងត្រូវប្រកួតនៅខែវិច្ឆិកា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top