ក្រោយជ័យជំនះ យ៉ាងអស្ចារ្យលើក្រុម Leicester City កាលពីយប់មិញរួចមក គ្រូបង្វឹករបស់ក្លឹប Spurs លោក Jose Mourinho បានធ្វើការលើកសរសើ កូនក្រុមរបស់ខ្លួនយ៉ាងខ្លាំង ជាពិសេសគឺខ្សែប្រយុទ្ធ Kaneតែម្តង។
លោក Mourinho បាននិយាយថា Kane គឺជាកំពូលខ្សែប្រយុទ្ធ ហើយទំរង់លេងយប់នេះ គឺគ្មានអ្នកប្រដូចគាត់បានឡើយ ប៉ុន្តែបានលើកឡើងដែរថា ប្រសិនបើ Kane លេងជាមួយនឹងក្លឹបផ្សេងវិញនោះ លោកមិនជឿជាក់ទេថា គាត់នឹងអាចបង្ហាញសមត្ថភាព បានល្អបែបនេះឡើយ។
គួរឲ្យដឹងដែរថា Kane គឺជាអ្នករកគ្រាប់បញ្ចូលទី ទាំង២គ្រាប់ជូន Spurs ខណៈដែល១គ្រាប់ទៀត ជាគ្រាប់បាល់បញ្ចូលទីខ្លួនឯង របស់កីឡាករនៅខាង Leicester City ហើយបញ្ចប់ ទៅក្នុងលទ្ធផល៣ទល់នឹង០៕
ប្រែសម្រួល៖ស៊ុនលី