ស៊ីបេរី៖អ្នកស្រាវជ្រារបស់ប្រទេសរុស្ស៊ីវអះអាងថា ផ្ទាំងគំនូរសត្វអូដ្ឋប្រយុទ្ធធ្លាក់ សត្វនៅលើភ្លុកថនិកសត្វដែលមានអាយុកាល១៣០០០ឆ្នាំ នៅប្រទេសស៊ីបេរី គឺជាគំនូរដំបូងបង្អស់ របស់សត្វដែលត្រូវគេរកឃើញនៅទ្វីបអាស៊ី នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ក្រុមការងារមកពីវិទ្យាស្ថានស្រាវជ្រាវ Khakassian នៃ ភាសា អក្សរសាស្ត្រ និងប្រវត្តិសាស្រ្តនៅប្រទេសរុស្ស៊ីបានពិនិត្យភ្លុក ត្រូវបានរកឃើញនៅទន្លេ lower Tom នៅភាគខាងលិចប្រទេសស៊ីបេរី។ យោងតាមអ្នកនិពន្ធការសិក្សា Yury Esin បានឲ្យដឹងថា សត្វកន្ទុយវែងប្រវែង៥ ហ្វីតនេះក៏មានទាំងរូបមនុស្សដែលអាចបង្ហាញពី ការពាក់ស្បែកសត្វអូដ្ឋ។
ក្រុមនេះបានពន្យល់ថា នេះប្រហែលជាវិធីមួយដើម្បី បង្ហាញពីរបៀបដែលអ្នកប្រមាញ់ស្លៀកពាក់ដូចជាសត្វអូដ្ឋចូលទៅជិតសត្វព្រៃ ហើយសម្លាប់ ឬចាប់យកពួកគេ។ ក្នុងចំណោមគំនូររូបសត្វអូដ្ឋជាប់នៅក្នុងការ ប្រយុទ្ធអាចតំណាងឲ្យការចាប់ផ្តើម នៃរដូវកាលមិត្តរួម និងដំណាក់កាលសំខាន់មួយនៅក្នុង វដ្តនៃសហគមន៍មនុស្ស៕ ដោយ៖លី ភីលីព