ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវ រកឃើញសត្វឆ្មាអាយុ៦,២០០ឆ្នាំ នៅប៉ូឡូញ ជាតំបន់ការដាំដុះរបស់មនុស្ស

ប៉ូឡូញ៖ អ្នកស្រាវជ្រាវនៅប៉ូឡូញ បានរកឃើញសាកសពឆ្មាមួយក្បាល ប្រហែលមានអាយុកាល រហូតដល់ ៤.២០០ឆ្នាំ មុនគ.ស ស្ថិតនៅតំបន់រស់នៅមួយរវាងសត្វព្រៃ និងសត្វស្រុក ចំណែកការរកឃើញបង្ហាញថា សត្វឆ្មាបានរាលដាល ពាសពេញទ្វីបអឺរ៉ុបឆ្ងាយ និងលឿនជាងការគិតពីមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការរកឃើញនេះ ត្រូវបានធ្វើឡើង ដោយក្រុមបុរាណវិទូមួយ ក្រុមមកពីសាកលវិទ្យាល័យ Nicolaus Copernicus ដែលបានជីករូងភ្នំចំនួន៤ នៅភាគខាងត្បូងប្រទេសប៉ូឡូញ គឺជាទីតាំងនៃការតាំងទីលំនៅ ធ្វើកសិកម្មដំបូងរបស់មនុស្ស។ ឆ្អឹងនេះកប់ក្នុងដីល្បាប់ នៅក្បែរវត្ថុសេរ៉ាមិច ក្រុមបានរកឃើញសត្វឆ្មាមួយ ប្រភេទដែលពួកគេភ្ញាក់ផ្អើលដឹងថា មានអាយុកាលរាប់ពាន់ឆ្នាំ ដូចអ្វីដែលគេរំពឹងទុក។

លោក Magdalena Krajcarz អ្នកដឹកនាំក្រុមបានប្រាប់ Inverse ថា យើងរំពឹងថា នឹងរកឃើញឆ្មា នៅតែមិនចាស់ជាងការចាប់ផ្តើម នៃសករាជទូទៅទេ ពីព្រោះវាត្រូវបានស្នើ ដោយការរកឃើញ បុរាណវិទ្យាដទៃទៀតពីអឺរ៉ុប ។ កាលសម័យអាយុយុគថ្មរំលីង របស់សត្វឆ្មាទាំងនេះ យើងមិនបានពិចារណា ដោយធ្វើការស្មានយកតែប៉ុណ្ណោះ៕ ដោយ៖លី ភីលីព

Most Popular

To Top