ព្រឹត្តិការណ៍

អាមេរិក ហោះហើរយន្ដហោះចារកម្ម លើឧបទ្វីបកូរ៉េ ដើម្បីតាមដានកូរ៉េខាងជើង

សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍បានឲ្យដឹងថា អាមេរិក ហោះហើរយន្ដហិះចារកម្មលើឧបទ្វីបកូរ៉េ មួយថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាង បានលើកឡើងថា ខ្លួនបានស្វែងរកវិធានការណ៍ដើម្បីពង្រឹងបន្ថែមទៀតនូវ“ ការទប់ស្កាត់សង្គ្រាម” ។

យន្ដហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញនៅលើមេឃនៅខាងលើតំបន់រដ្ឋធានីនៅកូរ៉េខាងត្បូងប្រហែលម៉ោង ១០ ព្រឹកម្សិលមិញនេះ។

 ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន  បានបើកការប្រជុំបិទមួយនៃគណៈកម្មាធិការយោធាមជ្ឈិមរបស់គណបក្ស ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗនៃការជំរុញបន្ថែមទៀតនូវការទប់ស្កាត់សង្គ្រាមនៅក្នុងប្រទេស៕ដោយ ឈូក បូរ៉ា

Most Popular

To Top