ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិក រិះគន់លោក ត្រាំ ជុំវិញរបាយការណ៍ ដកកងទ័ព នៅកូរ៉េខាងត្បូង

វ៉ាស៊ីនតោន ៖ សមាជិកសភា សហរដ្ឋអាមេរិកម្នាក់ បានរិះគន់រដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីមានរបាយការណ៍ថា សេតវិមានកំពុង ពិចារណាដកកងទ័ព នៅកូរ៉េខាងត្បូង។

តំណាងលោក Ami Bera (D-CA) ប្រធានអនុគណៈកម្មាធិការ ការបរទេស នៃសភាទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក បានប្រកាសតាមអ៊ីធឺណិត កាលពីថ្ងៃអាទិត្យថា វាជា“ ការសម្រេចចិត្ត ដោយមិនទទួលខុសត្រូវ” ។

លោកបានសរសេរថា “ ភាពជាដៃគូរបស់យើង ជាមួយកូរ៉េខាងត្បូង ដែលមានការគាំទ្រយ៉ាងខ្លាំង និងទ្វេភាគីនៅក្នុងសភា មិនត្រឹមតែធានានូវសន្តិភាព និងវិបុលភាព នៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាការពារសន្តិសុខ អាមេរិកផងដែរ” ។

គួរបញ្ជាក់ថា កងទ័ពអាមេរិកប្រហែល ២៨.៥០០ នាក់បច្ចុប្បន្នកំពុងឈរជើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីរារាំងការឈ្លានពាន របស់កូរ៉េខាងជើង និងប្រឆាំងនឹង សកម្មភាពយោធាចិន ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top