គ្រូបង្វឹកក្លឹប Napoli លោក Gennar Gattuso នៅសប្តាហ៍នេះ បានធ្វើការសារភាពថា លោកពិតជាមានការ ព្រួយបារម្ភខ្លាំង មែនទែន ចំពោះបញ្ហារីករាលដាល នៃវិរុសកូវីដ១៩ ដែលកំពុងកើនឡើង នៅក្នុងទីក្រុងបាសេឡូណា ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើង ខណៈដែលការប្រកួតជើងទី២ នៃព្រឹត្តិការណ៍ Champion League នៅទឹកដី Camp Nou របស់ក្លឹប Barcelona គឺកាន់តែខិតជិត មកដល់ទៅហើយនោះ។
ការប្រកួតជើងទឹ២ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៨ ខែសីហា ប៉ុន្តែក្នុងនោះ UEFA ក៏បានបញ្ជាក់ហើយដែរថា ប្រសិនបើទីក្រុង នឹងប្រកាសបិទទ្វារ ឬប្រកាសអាសន្នណាមួយ ដោយសារការឆ្លងខ្លាំងពេកនោះ ការប្រកួតនេះនឹងត្រូវ លើកទៅទីតាំងផ្សេងជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី