Event

Cellcard អបអរអតិថិជន ឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ ម្នាក់ទៀតហើយ នៅក្រុងប៉ោយប៉ែត

សែលកាត នៅតែបន្តការផ្តល់ជូន ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជន របស់ខ្លួន ក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះ បានរកឃើញអ្នកដែលមានសំណាង ឈ្នះទឹកប្រាក់ រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយ ជាអ្នករស់នៅឃុំក្បាលពាន ភូមិប៉ាឡេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។

អ្នកស្រី សេន អាហ្វីនី ជាអ្នកឈ្នះរង្វាន់១០០ ០០០ ដុល្លារ នៃកម្មវិធី ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ​ របស់ក្រុមហ៊ុនសែលកាត បានត្រូវរង្វាន់កាលពីថ្ងៃទី១៧ កក្កដា ២០២០ មានមុខរបរជា អាជីវករលក់គ្រឿងក្រអូប ។ ការប្រគល់រង្វាន់នេះ ធ្វើឡើង នៅរសៀលថ្ងៃទី២១ កក្កដា ២០២០។

បើតាមលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា វាពិតជាអស្ចារ្យណាស់ ដែលក្រុមហ៊ុនសែលកាត អាចចូលរួមជួយផ្លាស់ប្តូរជីវិត របស់បងប្អូនខ្មែរយើងបាន ជាមួយឱកាស នៃការឈ្នះនូវរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់។ ក៏សូមចូលរួមអបអរសាទរ ជាមួយអ្នកស្រី សេន អាហ្វីនី និងក្រុមគ្រួសាររបស់គាត់ នូវការឈ្នះរង្វាន់ ដ៏មហាសំណាងនេះ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។ ចូលរួមលេងជាមួយ កម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ ទាំងអស់គ្នា ដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបាន លេខផ្សងសំណាងទាំង ៦ ខ្ទង់៕

Most Popular

To Top