កីឡា

ក្រសួងមហាផ្ទៃបញ្ជូន កីឡាករ៤រូបចូលរួមការប្រកួត យុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម លើកទី៣ ឆ្នាំ២០២០

ភ្នំពេញ៖ក្រសួងមហាផ្ទៃបានបញ្ជូនកីឡាករមានសក្តានុពល ចំនួន៤រូបព្រឹត្តិការណ៍នៃការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើម ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ ឆ្នាំ២០២០ នឹងចាប់ផ្តើម ការប្រកួតជាផ្លូវ ការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០រៀបចំដោយក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ។

លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួង មហាផ្ទៃបានប្រាប់ឲ្យដឹងថា ក្លិបកីឡាការាតេក្រសួងមហាផ្ទៃបញ្ជូនកីឡាករមានសក្តានុពល ចំនួន៤រូបទៅតាមប្រភេទទម្ងន់ ដោយសារតែគណៈកម្មការដាក់ប្រភេទ កីឡាការាតេមាន៤ប្រភេទទម្ងន់ គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់ក្រោម ៦០គីឡូក្រាម វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ក្រោម៦៧គីឡូក្រាម វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ក្រោម៧៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ក្រោម ៨៤គី ឡូក្រាម។

លោកបានបន្តថា កីឡាករទំាង៤រូប សុទ្ធសឹងជាកីឡាករល្អដែលមានឳកាសអាចដណ្តើមមេដាយការប្រកួតលើកនេះ ហើយការប្រកួតនេះគ្រាន់តែជាការធ្វើតេស្តិ៍លើ សមិ្មទ្ធផលក្នុងរដូវកាលCOVID-19នេះ ទោះបីមេរោគ COVID-19ក៏ដោយ ក៏ពួកគាត់បន្តហ្វឹកហាត់ដើម្បីរក្សា គុណផលរៀងៗខ្លួន។

ព្រឹត្តិការណ៍ខាងលើកនេះធ្វើរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ដល់២៥ ខែកក្កដា ឆ្នាំ២០២០ប្រព្រឹត្តិនៅមណ្ឌល កីឡារបស់សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា នៃពហុកីឡដ្ឋានជាតិ៕ ដោយ៖លី ភីលីព

Most Popular

To Top