ព័ត៌មានអន្តរជាតិ

អង់គ្លេស ស៊ុយអែតនិងអ៊ីតាលី នឹងសហការគ្នា លើការផលិតយន្តហោះចម្បាំង

បរទេស៖ ក្រុមហ៊ុនការពារជាតិ BAE Systems តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា ឧស្សាហកម្មការពារជាតិ របស់ប្រទេសអង់គ្លេស ស៊ុយអែត និងអ៊ីតាលី កំពុងតែធ្វើការពិភាក្សាគ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ លើសមត្ថភាពចម្បាំងដែនអាកាស។

សេចក្តីថ្លែងការណ៍មួយ របស់ក្រុមហ៊ុនការពារជាតិ BAE Systems បាននិយាយថា ទម្រង់ការងារ គឺត្រូវបានលើកឡើង កាលពីថ្ងៃពុធ ថាជាមធ្យោបាយ ជួលយកកម្មករជំនាញរាប់សិបម៉ឺននាក់ ក្នុងក្រុមហ៊ុន ឧស្សាហកម្មការពារជាតិ នាំមុខគេនានា នៅក្នុងប្រទេសទាំងនោះ។

យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីប្រកាសសហការគ្នានេះ បានលើកឡើង ពីឈ្មោះក្រុមហ៊ុនអង់គ្លេសនានា គឺក្រុមហ៊ុន BAE ក្រុមហ៊ុន Leonardo UK ក្រុមហ៊ុន Rolls-Royce និងក្រុមហ៊ុន MBDA UK និងក្រុមហ៊ុនអ៊ីតាលីមួយចំនួន គឺក្រុមហ៊ុន Leonardo Italy ក្រុមហ៊ុន Elettronica ក្រុមហ៊ុន Avio Aero និងក្រុមហ៊ុន MBDA Italia ព្រមទាំងក្រុមហ៊ុនស៊ុយអែត គឺក្រុមហ៊ុន Saab និងក្រុមហ៊ុន GKN Aerospace៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top