ប៉ូឡូញ៖កងទ័ពរបស់លោក Stalin បានចូលលុកលុយមកលើអាកាសយានដ្ឋាន ណាស៊ី ឆ្ពោះទៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ដោយបានសម្លាប់ទាហានអាល្លឺម៉ង់ មួយចំនួន ហើយឥឡូវនេះអ្នកបុរាណវិទ្យាបានរកឃើញកន្លែងសម្រាក ចុងក្រោយរបស់ពួកគេនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ផ្នូរដ៏ធំមួយត្រូវបានរកឃើញនៅប្រទេសប៉ូឡូញក្នុងនោះ មានបំណែកគ្រោងឆ្អឹងរបស់ទាហានឆ័ត្រយោងចំនួន១៨នាក់ដែលបានគេសម្លាប់នៅឆ្នាំ១៩៤៥ ។ រណ្តៅនោះក៏បង្ហាញអាវុធមានជាប់នឹងខ្លួន គឺជាឧបករណ៍ភ្ជាប់ជាមួយ នឹងសញ្ញា Swastikas ស្លាកឆ្កែ និងមេដាយដែលអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រកំណត់ អត្តសញ្ញាណពួកគេថា ជាអង្គភាពមួយភ្ជាប់ទៅនឹង Luftwaffe ឈ្មោះផ្លូវការរបស់កងទ័ព អាកាសណាស៊ី។
ការវាយប្រហារតាមអាកាសត្រូវបាន បង្កើតឡើងនៅទសវត្សឆ្នាំ ១៩៣០ និងត្រូវបានប្រើជាទីតាំងបណ្តុះបណ្តាលសម្ងាត់មុនពេលកងទ័ពក្រហម វាយលុក។ សារព័ត៌មាន First News បានរាយការណ៍ថាការរកឃើញ ដ៏គួរឲ្យរន្ធត់នេះត្រូវបានគេរកឃើញ នៅក្នុងភូមិ Kożlice ភាគនិរតីនៃប្រទេសប៉ូឡូញ។
គ្រោងឆ្អឹងត្រូវបានគេដាក់នៅក្បែររណ្តៅរួមជាមួយ របស់របរមួយចំនួនរួមទាំងឧបករណ៍ ធ្វើពីដែកមាននិមិត្តសញ្ញា Luftwaffe បង្ហាញពីសត្វឥន្ទ្រីមួយកំពុងសំកាំង ស្លាប់ពីលើ Swastika ៕ដោយ៖លី ភីលីព