ព័ត៌មានអន្តរជាតិ

ដឹងអត់ អគារប៉ងតាហ្គោនអាមេរិក ធ្លាប់រងការវាយប្រហារ ភេវរកម្មដ៏ធំម្តង

ប្រវត្តិសាស្ត្រ៖ មន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេដឹងថា គឺជាអគារមជ្ឈមណ្ឌលកណ្តាល របស់ក្រសួងការពារជាតិ ដែលអគារនេះ បានក្លាយទៅជាអគារ ធ្វើការរបស់រដ្ឋាភិបាល ដែលមានទំហំធំជាងគេបំផុត របស់ពិភពលោក ជាមួយនឹងបុគ្គលិក ធ្វើការសរុបប្រមាណ ទៅដល់ជាង២៥០០០នាក់។

អគារមន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេ ចាប់ផ្តើមសាងសង់ឡើងនាពេលដំបូង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៤១។ ព្រឹត្តការណ៍ ដែលគួរឲ្យចងចាំមួយ នៅក្រោយដំណើរការការងាររបស់ខ្លួន បន្តអស់រយៈពេល៦០ឆ្នាំ គឺនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អគារនេះ ត្រូវបានទទួលរងការវាយប្រហារ ដោយក្រុមភេវរកម្ម ដែលបានបង្កឲ្យមានភាពភ្ញាក់ផ្អើល និងមិននឹកស្មានដល់ តាមរយៈការប្លន់យន្តហោះ បើកបំបុកអគារប៉ង់តាហ្គោនមួយភាគបី នៃអគារទាំងមូល ហើយមនុស្សប្រមាណជា ១៨៩នាក់បានបាត់បង់ជីវិត។

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅក្រោយបន្តិច នៃការបើកយន្តហោះ បំបុកអគារពាណិជ្ជកម្មអាមេរិក ដែលបានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលមកយន្តហោះអាមេរិក លេខ៧៧ បានធ្វើដំណើរក្នុងល្បឿន៥២៩ម៉ាល ក្នុងមួយម៉ោង ទៅបំបុកអគារ ដោយធ្វើឲ្យមានអគ្គិសភ័យឆាបឆេះ អស់រយៈពេល៣៦ឆ្នាំ ក្នុងនោះមនុស្ស ដែលបាត់បង់ជីវិតទាំង១៨៩នាក់ មាន១៣៥នាក់ ជាបុគ្គលិកធ្វើការនៅក្នុងអគារ និងមនុស្ស៦៤នាក់ ជាអ្នកដំណើរ ស្ថិតនៅក្នុងយន្តហោះ ដែលត្រូវបានក្រុមភេវរករ ចំនួន៥នាក់ ប្លន់ដើម្បីធ្វើភេវរកម្ម។

គួរឲ្យដឹងបន្ថែម អំពីមន្ទីរប៉ង់តាហ្គោន ដែលបានឆ្លងកាត់សង្គ្រាមត្រជាក់ ជាមួយនឹងសហភាពសូវៀត ត្រូវបានគេអាចជឿជាក់ថា គឺជាគោលដៅដំបូងបង្អស់ ប្រសិនបើសហសូវៀត ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ មកលើសហរដ្ឋអាមេរិក នៅពេលនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top