កីឡា

Woodwardហ៊ានចំណាយ១២៥ លានផោន ប្រសិនទិញបានខ្សែប្រយុទ្ធ ២ រូបនេះដំណាលគ្នា

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី២៧ខែតុលានេះបានឲ្យដឹងថាក្លឹបបិសាចក្រហមMan Unitedនៅតែបន្តស្វែងរកកម្លាំងថ្មីមកបន្ថែមក្លឹបឲ្យបាននៅខែមករានេះដោយក្នុងនោះកីឡាករខ្សែប្រយុទ្ធ២រូបដែលកំពុងលេងនៅលីកអាល្លឺម៉ង់កំពុងទាក់អារម្មណ៍របស់លោកSolkjareយ៉ាងខ្លាំង។

ប្រភពដដែលបានសរសេរទៀតថាក្លឹបបិសាចក្រហមMan Unitedនិងជាពិសេសអនុប្រធានប្រតិបត្តិក្លឹបលោកEd Woodwardបានផ្តល់ភ្លើងខៀវជាកញ្ចប់ទឹកប្រមាណជា១២៥លានផោនប្រសិនបើលោកSolkjareអាចចចារទិញបានខ្សែប្រយុទ្ធទាំងពីររូបនោះបានគឺកីឡាករHavertzនិងMuller។

ភ្នាក់ងាររបស់លោកSolkjareបានទៅទស្សនាការប្រកួតរបស់Havertzវ័យ២០ឆ្នាំរបស់ក្លឹបBayer Leverkusenផងដែរកាលពីថ្ងៃសៅរ៍ម្សិលមិញនេះខណៈដែលMullerត្រូវបានគេចុះផ្សាយព្រោងព្រាតថាមិនមានបំណងចង់បន្តលេងជាមួយនឹងBayern Munichឡើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top