កីឡា

លោកណាត ប៊ុនរឿន ៖ ធាតុចូល និងខ្លឹមសារ នៃសេចក្តីព្រាងច្បាប់ នៃការគ្រប់គ្រងអនុវិស័យ មានវិសាលភាព គ្របដណ្តប់វិស័យ អប់រំកាយ និងកីឡានៅកម្ពុជា

ភ្នំពេញ ៖ សិក្ខាសាលា ស្ដីពីការពិនិត្យលើធាតុចូល និងខ្លឹមសារ នៃសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងអនុវិស័យអប់រំ កាយនិងកីឡា នាព្រឹកថ្ងៃទី ២៣ខែកក្កដាឆ្នាំ២០២០ ដែលប្រារព្វធ្វើនៅសណ្ឋាគារ សុខាអូតែល លោកបណ្ឌិត សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានក្រុមការងារ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានមានប្រសាសន៍ថា នាឆ្នាំ២ ០២៣ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការ ប្រកួតស៊ីហ្គេមលើកទី៣២ ជាលើកទីមួយនៅកម្ពុជា ដែលក្នុងនាមជាសមាជិកស្ថាប និកតាំងពីឆ្នាំ ១៩៥៩មក យើងមិនមាន ឱកាសដ៏ល្អដូចជាពេលនេះឡើយ ។

លោកបានបញ្ជាក់ថា បេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ពិតជាធ្ងន់ធ្ងរនិងមានតម្លៃបំផុត សម្រាប់យើងទាំងអស់គ្នា ក្នុងការគិតបញ្ចេញ សមត្ថភាពនិងរួមគ្នា ដើម្បីស្ដារកិត្យានុភាព របស់ប្រទេសជាតិយើងឡើងវិញ នៅលើឆាកអន្តរជាតិ ។ លោកបានពន្យល់ថា ការរៀបចំតាក់តែងច្បាប់ ស្ដីពីការគ្រប់គ្រងវិស័យ អប់រំកាយនិងកីឡានេះ នឹងចូលរួមចំណែក យ៉ាងសំខាន់មួយ ក្នុងការបំពេញ បេសកកម្ម ដ៏ឧត្តុង្គឧត្តមខាងលើនេះ ឱ្យទទួលបានជោគជ័យ នាឆ្នាំ២០២៣ខាងមុខ ជាក់ជាមិនខាន ហើយក៏ជាការ ពង្រឹងនូវការគ្រប់គ្រងវិស័យអប់រំ កាយនិងកីឡា របស់យើងឲ្យកាន់ តែមានលក្ខណៈនីតិរដ្ឋ ។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា វឌ្ឍនភាពវិស័យអប់រំកាយនិង កីឡានៅកម្ពុជាយើង បើប្រៀបធៀបជា មួយបណ្ដាប្រទេស ជិតខាងយើងនៅលើ ឆាកអន្តរជាតិ យើងសង្កេតឃើញថា វិស័យអប់រំកាយនិងកីឡា ជាពិសេសកិត្យានុ ភាពជាតិ របស់យើងនៅលើឆាក អន្តរជាតិ ពិតជានៅមានកម្រិតនៅឡើយ ។ ប្រការនេះ គឺដោយសារយើងនៅមានបញ្ហាប្រ ឈមមួយចំនួននៅសេសសល់ មិនទាន់ទទួលបាន ការដោះស្រាយ នៅឡើយ។

លោកបញ្ជាក់ថា បញ្ហាប្រឈមមួយ ចំនួនមានលក្ខណៈអត្តនោម័ត មិនពិបាក ក្នុងការដោះស្រាយ មានបញ្ហាប្រឈមមួយចំនួនទៀត មានលក្ខណៈសត្យានុម័ត ដែលតម្រូវ ឲ្យមានការរួបរួមគ្នាដើម្បីដោះ ស្រាយទើបសម្រេចបាន មានបញ្ហាប្រឈមមួយ ចំនួនទៀត ដែលជាផលពិបាកកើតឡើង ឬលេចចេញពីការវិវឌ្ឍ រីកចម្រើន របស់វិស័យអប់រំកាយ និងកីឡានៅក្នុងប្រទេស ឬនៅលើឆាកអន្តរជាតិ ដែលទាមទារផងដែរ តែឲ្យមានដំណោះស្រាយជាប្រចាំ បញ្ហាប្រឈមទាំងអស់នេះ មួយចំនួន យើងអាចដោះស្រាយ ក្នុងក្របខ័ណ្ឌបច្ចេកទេស ប៉ុន្តែបញ្ហាប្រឈមមួយចំនួនទៀត អត់មានដំណោះស្រាយ ក្នុងទិដ្ឋភាពច្បាប់ ទើបអាច សម្រេចបាន គឺក្នុងមូលហេតុនេះហើយ ទើបក្រសួងអប់រំ យុវជននិងកីឡាបាន សម្រេចឲ្យមានការបង្កើត គណៈកម្មការមួយ ដើម្បីធ្វើការ សិក្សាស្រាវជ្រាវ ការតាក់ តែងច្បាប់ស្ដីពីការគ្រប់គ្រង វិស័យអប់រំ កាយនិងកីឡា របស់យើងនេះឡើងគណៈ កម្មការបានរៀបចំអង្គសិក្ខា សាលាជាលើកទី២ ហើយពេលនេះ គឺដើម្បីស្វែងរកធាតុចូល ក្នុងការតាក់តែង ច្បាប់របស់យើង ៕

Most Popular

To Top