ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអូស្រ្តាលី ចេញមុខច្រានចោលការ ទាមទារដែនដីរបស់ចិន នៅសមុទ្រចិនខាងត្បូង ដោយអះអាងថា ចិនគ្មានមូលដ្ឋានច្បាប់

បរទេស៖ មុននេះរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក គឺលោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកមានគោលបំណងបង្កើតសម្ព័ន្ធភាពថ្មី ជាមួយប្រទេសដទៃទៀតដើម្បីប្រឆាំងនឹងប្រទេសចិន ជាមួយនឹងកម្លាំងសេដ្ឋកិច្ចនិងយោធារួមគ្នា។ ក្រោយមក បេសកកម្មរបស់អូស្ត្រាលីនៅអង្គការសហប្រជាជាតិ បានសរសេរក្នុងឯកសារថា គ្មានមូលដ្ឋានច្បាប់សម្រាប់ការទាមទារទឹកដីនិងសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូងទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមបេសកកម្មរបស់អូស្រ្តាលី ថា “ មិនមានមូលដ្ឋានច្បាប់សម្រាប់ប្រទេសចិនដើម្បីគូសមូលដ្ឋានត្រង់ដោយភ្ជាប់ចំណុចក្រៅបំផុត នៃលក្ខណៈពិសេសនៃដែនសមុទ្រ ឬ“ ក្រុមកោះ” នៅសមុទ្រចិនខាងត្បូង នោះទេ” ។ អូស្រ្តាលីសូមច្រានចោល ការអះអាងរបស់ចិនចំពោះ“ សិទ្ធិជាប្រវត្តិសាស្ត្រ” ឬ“ សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ” ដែលត្រូវបានបង្កើតឡើងក្នុង“ ការអនុវត្តប្រវត្តិសាស្ត្រជាយូរមកហើយ” នៅសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា អូស្រ្តាលីមិនទទួលយកការទាមទាររបស់ចិនចំពោះអធិបតេយ្យភាពលើប្រជុំកោះ Paracel និងប្រជុំកោះ Spratly ឡើយ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលប្រទេសចិនកំពុងមានជម្លោះលើដែនដីមួយចំនួន នៅក្នុងសមុទ្រចិនខាងត្បូងដែលខ្លួនអះអាងថាជាកោះ Paracel និង Spratly ក៏ដូចជាកោះ Scarborough Shoal ។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកប្រជុំកោះ Spratly ជាទឹកដីរបស់ខ្លួនទោះបីជាតុលាការអចិន្រ្តៃយ៍របស់តុលាការអាជ្ញាកណ្តាល បានសំរេចថាគ្មានមូលដ្ឋានច្បាប់សម្រាប់ការទាមទារដែនសមុទ្ររបស់ចិនក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top