ព្រឹត្តិការណ៍

អាមេរិកបញ្ជូនប្រេសិត ទៅជំរុញឲ្យមានកិច្ចពិភាក្សា សន្តិភាពនៅអាហ្វហ្គានីស្ថាន

បរទេស៖ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ បានបញ្ជូនប្រេសិតពិសេសទៅប្រទសអាហ្វហ្គានីស្ថាន ដើម្បីជំរុញឲ្យមានកិច្ចពិភាក្សាសន្តិភាព រវាងរដ្ឋាភិបាលនិងពួកតាលីបង់ ដោយក្នុងការធ្វើដំណើរនេះ នឹងធ្វើទស្សនកិច្ចទីក្រុងកាប៊ុល និងឈប់នៅក្នុងប្រទេសចំនួន៥។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា តំណាងពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាហ្វហ្គានីស្ថាន លោក បានធ្វើដំណើរចេញនៅថ្ងៃសុក្រ ធ្វើដំណើរទៅទីក្រុងដូហា ទីក្រុងកាប៊ុល ទីក្រុងអ៊ីស្លាមម៉ាបាដ ទីក្រុងអូស្លូនិងទីក្រុងសូហ្វីយ៉ា។ 

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងតែបន្ថយចំនួនកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោមកិច្ចព្រមព្រៀងធ្វើឡើងក្នុងខែកុម្ភៈជាមួយពួកតាលីបង់ ហើយកិច្ចព្រមព្រៀងនោះ មានគោលដៅត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាសន្តិភាពផ្លូវការ រវាងពួកបះបោរនិងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top