ព្រឹត្តិការណ៍

រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស នឹងជំរុញសមត្ថភាព គ្រប់គ្រងការគម្រាមកំហែងអវកាស ពីរស្ស៊ីនិងចិន

បរទេស៖ប្រទេសអង់គ្លេស នឹងជំរុញបង្កើនសមត្ថភាពខ្លួន ដើម្បីគ្រប់គ្រងការគម្រាមកំហែងបង្កឡើងដោយប្រទេសរុស្ស៊ីនិងប្រទេសចិន ជាផ្នែកនៃការត្រួតពិនិត្យគោលនយោបាយការបរទេស សន្តិសុខនិងការពារជាតិ ដែលរដ្ឋាភិបាលអង់គ្លេសបានធ្វើឡើង នេះបើតមសម្តីរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Ben Wallace។ 

តាមសេចក្តីរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អង់គ្លេសនិយាយថា ខ្លួនមានក្តី្តព្រួយបារម្ភអំពីការតេស្តសាកល្បងផ្កាយរណបរុស្ស៊ី ដែលមានពាក់ព័ន្ធនឹងការបាញ់គ្រាប់មួយ ដែលមានកលក្ខណៈពិសេសនៃអាវុធ។ 

លោក Ben Wallace បានសរសេរក្នុងកាសែត The Sunday Telegraph បាននិយាយដូច្នេះថា “នៅក្នុងសប្ដាហ៍នេះ យើងបានរំឭកដល់ការគម្រាមកំហែង ដែលប្រទេសរុស្ស៊ីបង្កឡើងដល់សន្តិសុខជាតិរបស់យើង ជាមួយការតេស្តប្រកបដោយការបង្កហេតុនៃគ្រាប់ដូចជាអាវុធ ចេញពីផ្កាយរណប គម្រាមកំហែងដល់ការប្រើប្រាស់អវកាសប្រកបដោយសន្តិភាព”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top