កីឡា

Flamengo សង្ឃឹមរកគ្រូបង្វឹកថ្មី មកពីតំបន់អ៊ឺរ៉ុប

គិតមកត្រឹមសប្តាហ៍នេះ ក្លឹបប្រេស៊ីល Flamengo បានធ្វើការជម្រុះ បានគ្រូបង្វឹកថ្មីចំនួន២រូប ហើយគឺទី១លោក Domenec Torrent និងលោក Carlos Carvallhal ជនជាតិប៉ទុយហ្គាល់ ដើម្បីមកបំពេញតំណែងគ្រូបង្វឹក ដែលកំពុងនៅចន្លោះទំនេរ។

អនុប្រធានក្លឹប Flamengo លោក Marcos Braz និងប្រធានប្រតិបត្តិក្លឹប លោក Bruno Spindel ត្រូវបានគេជឿជាក់ថា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់អ៊ឺរ៉ុប ដើម្បីធ្វើការចរចា ជាមួយនឹងគ្រូបង្វឹកទាំងពីររូពនេះ។

លោក Domenec ធ្លាប់ជាផ្នែកមួយ របស់លោក Pep Guardiola នៅ Barcelona ផងនិង Bayern Munich ផងព្រមទាំង Man City ផងមុនពេលចូលរួម ជាមួយនឹង New York City កាលពីឆ្នាំ២០១៨ ចំណែកឯលោក Carvalhal ដែលបច្ចុប្បន្ន កំពុងបង្វឹកឲ្យក្លឹប Rio Ave របស់លីគកំពូល នៃប្រទេសប៉ទុយហ្គាល់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top