ព័ត៌មានអន្តរជាតិ

ស្រាវជ្រាវ៖សត្វផ្សោតញីចាប់ អារម្មណ៍តែនេសាទ ធ្វើឲ្យសត្វឈ្មោលពិបាករក ដៃគូរួមភេទ

អូស្រ្តាលី៖ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា សត្វផ្សោតឈ្មោលពេញវ័យដែលមានឈ្មោះថា ‘Wingmen’កំពុងតែពិបាកស្វែងរកគូជីវិតរួមភេទ ដោយសារសត្វញីចាប់អារម្មណ៍លើជំនាញនេសាទ ចំណីរបស់ពួកគេសម្រាប់ភាពជាម្តាយដើម្បីចិញ្ចឹមកូននេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវអាមេរិកបានសិក្សា អំពីសកម្មភាពរបស់សត្វផ្សោតនៅសមុទ្រឆ្លាមឆ្នេរខាងលិចរបស់អូស្រ្តាលីដែល មានអាយុកាលប្រហែល៣០ឆ្នាំ។ ក្រុមស្រាវជ្រាវនិយាយថា ផ្សោតដែលមានអាយុក្រោម១០ ឆ្នាំចំណាយពេលវេលារបស់ពួកគេទៅលើសកម្មភាពផ្សេងៗគ្នា ដើម្បីរៀបចំខ្លួនបានល្អសម្រាប់ភាព ពេញវ័យរបស់ពួកគេ។

នៅពេលផ្សោតមានអាយុប្រហែល ៣ ទៅ ៤ ឆ្នាំស្ថិតក្រោមការការពារពីម្តាយរបស់ពួកគេសម្រាប់ ការផ្សងព្រេងនៅលើពិភពលោក នៅពេលនោះពួកគេចាប់ផ្តើមរស់នៅជាក្រុម ឬរួមគ្នា និងធ្វើកំណែទម្រង់ផ្សេងៗគ្នា។ ក្រុមអ្នកជំនាញបានរកឃើញថា ក្នុងចំណោមត្រីផ្សោតមានចំនួន ១,៧០០ក្បាលត្រូវបានត្រួតពិនិត្យនៅ សមុទ្រឆ្លាមតាំងពីទសវត្សឆ្នាំ ១៩៨០ មានអាយុចាប់ពី ១០ ឆ្នាំឡើងទៅ។

ក្រុមអ្នកជំនាញបាននិយាយថា ភាពជាមិត្តនេះមិនមែនជាផលិតផល ដែលទើបនឹងកើតឡើងដើម្បីរស់នៅក្នុង តំបន់តែមួយនោះឡើយ ហើយជាលទ្ធផលមានការប្រាស្រ័យទាក់ទងគ្នាញឹកញាប់ជាងមុន។ អ្នកនិពន្ធ និងជីវវិទូជីវវិទ្យា លោក Allison Galezo នៃសាកលវិទ្យាល័យDuke នៅ Durham និងNorth Carolina និយាយថា ទំនាក់ទំនងទាំងនេះឆ្លុះបញ្ចាំងពីចំណូលចិត្តពិត៕ ដោយ៖លី ភីលីព

Most Popular

To Top