The Mirror នៅថ្ងៃនេះបានសរសេរថា ក្លឹបហង្សក្រហម Liverpool នៅក្រោយពេល ដែលលើកពានរង្វាន់ Premier League ជាផ្លូវការបានមួយថ្ងៃហើយនោះ ពេលនេះជឿជាក់ថា កំពុងចាប់ផ្តើមការងារដ៏មមាញឹកមួយ ក្នុងការបញ្ចូលកីឡាករចំណូលថ្មី ត្រៀមសម្រាប់រដូវកាលក្រោយ។
ការដោះដូរ និងការទិញកីឡាករចំណូលថ្មី កាន់តែចាំបាច់សម្រាប់ លោក Klopp នៅពេលនេះ ជាពិសេសក្រោយការចាកចេញ របស់កីឡាករជាបន្ទាប់ ដែលកន្លងមកមានដូចជា ខ្សែការពារ Lovren និងខ្សែបម្រើប្រយុទ្ធ Lallana ជាដើមទៅឲ្យក្លឹបនៅរុស្សី St. Petersburg និងក្លឹបអង់គ្លេស Brighton ។
កីឡាករ២រូបនៅសប្តាហ៍នេះ ត្រូវបានក្លឹបកំពុងចាប់ផ្តើមការងារ សុំចរចាទិញនោះ មានដូចជាកីឡាករ ខ្សែការពាររបស់ក្លឹប Real Betis កីឡាករ Aissa Mandi ដែលមានវ័យ២៨ឆ្នាំ និងកីឡាករខ្សែបម្រើ Marcelo Brozovic វ័យ២៧ឆ្នាំដែលកំពុងលេងឲ្យ Inter Milan ៕
ប្រែសម្រួល៖ស៊ុនលី