ក្លឹប Paris Saint-Germain បានបញ្ជាក់នៅថ្ងៃអង្គារនេះថា កីឡាករ Kylian Mbappe នឹងអវត្តមានប្រហែលជា ៣ សប្តាហ៍ ដោយសារតែរបួសកជើង ដែលគាត់លេងនៅក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រ French Cup កាលពីថ្ងៃសុក្រសប្តាហ៍មុន។
មានន័យថា កីឡាករអន្តរជាតិបារាំងរូបនេះ ច្បាស់ជាខកខាន មិនបានប្រកួត វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ឡើយទល់នឹងLyon នៅថ្ងៃសុក្រនេះ និងឱកាសបង្ហាញខ្លួននៅវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់Champion League ប៉ះនឹងក្រុម Atalanta នៅថ្ងៃទី ១២ ខែសីហាផង។
កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានដួលនៅលើទីលាន ដោយរងរបួសកជើង បន្ទាប់ពីត្រូវប្រជែងយកបាល់ពី កីឡាករ Loic Perrin ត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ក្នុងការប្រកួត កាលពីថ្ងៃសុក្រដែលក្នុងនោះ PSG បានឈ្នះពានរង្វាន់ជាលើកទី ២ របស់ពួកគេ ក្នុងរដូវកាលនេះ ជាមួយនឹងជ័យជម្នះ ១-០ លើក្រុម Saint- Etienne៕
ប្រែសម្រួល៖ស៊ុនលី