ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អូសរូបសំណា នាវាផ្ទុកយន្តហោះអាមេរិក ទៅច្រកសមុទ្រ Hormuz ប្រែសម្រួល៖ប៉ាង កុង

បរទេស៖រូបភាពពីផ្កាយរណបបានបង្ហាញឲ្យឃើញថា ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានសណ្តោងអូសសំណាកនាវា ផ្ទុកយន្តហោះសហរដ្ឋអាមេរិកមួយគ្រឿង ទៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

សំណាងនាវាផ្ទុកយន្តហោះ ដែលមានរូបរាងស្រដៀងនឹងនាវាផ្ទុក យន្តហោះប្រើក្នុងឆ្នាំ២០១៥ សម្រាប់សមយុទ្ធទម្លាក់គ្រាប់បែក ដើម្បីបង្ហាញថា ប្រទេសអ៊ីរ៉ង់មានសមត្ថភាពអាចវាយប្រហារនាវា ផ្ទុកយន្តហោះសហរដ្ឋអាមេរិកនោះ គឺត្រូវបានអូសយកទៅច្រក សមុទ្រយុទ្ធសាស្ត្រនោះ កាលពីថ្ងៃអាទិត្យ។

ចំណែកលោកមេបញ្ជាការអាមេរិក Rebecca Rebarich ជាមន្ត្រីនាំពាក្យឲ្យកងនាវាទ័ពជើងទឹកលេខ៥ បានមានប្រសាសន៍ថា កងនាវាចម្បាំងលេខ៥ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលធ្វើប្រតិបត្តិការល្បាតតំបន់នោះ នៅតែមានទំនុកចិត្តខ្ពស់ ក្នុងសមត្ថភាពរបស់កងកម្លាំងទ័ពជើងទឹក ដើម្បីការពារខ្លួនឯង ប្រឆាំងនឹងការគម្រាមកំហែងដែនសមុទ្រណាមួយ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top