ព័ត៌មានអន្តរជាតិ

កងទ័ពលេខ៧ អាមេរិកត្រៀមខ្លួន សម្រាប់សមយុទ្ធ Saber Junction 20

បរទេស៖ កងទ័ពលេខ៧ មានមូលដ្ឋាននៅអឺរ៉ុប របស់កងទ័ពសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា កងទ័ពសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តជាង ៤.០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធ Saber Junction 20 នៅក្នុងខែសីហាខាងមុខនេះ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺត្រូវបានធ្វើឡើងដោយ ទីបញ្ជាការហ្វឹកហាត់កងទ័ពលេខ៧ និងដឹកនាំដោយកងទ័ព អាមេរិកប្រចាំនៅអឺរ៉ុប រចនាបង្កើតឡើងដើម្បីវាយតម្លៃ ពីការត្រៀមលក្ខណៈជាស្រេច របស់កងពលតូចដែនអាកាស លេខ១៧៣ ជាកងកម្លាំងឆ្លើយតបបន្ទាន់ របស់កងទ័ពអាមេរិក និងដើម្បីធ្វើប្រតិបត្តិការលើគោក ប្រកបដោយការសាមគ្គីគ្នា នៅក្នុងបរិយាកាសរួម និងដើម្បីលើកកម្ពស់ អន្តរប្រតិបត្តិការជាមួយសម្ពន្ធមិត្ត និងប្រទេសដៃគូដែលចូលរួម។

លោកឧត្តមសេនីយ៍ឯក Kristopher Gillett ជានាយកប្រតិបត្តិនៅមជ្ឈមណ្ឌល ត្រៀមលក្ខណៈពហុជាតិចម្រុះ បានមានប្រសាសន៍ប្រាប់ថា “សម្រាប់សមយុទ្ធ Saber Junction 20 នេះ មជ្ឈមណ្ឌលត្រៀមលក្ខណៈពហុជាតិចម្រុះ នឹងបង្កើតគម្លាតសុវត្ថិភាព ដើម្បីការពារកងកម្លាំងទាំំងអស់ រួមជាមួយសហគមន៍ក្នុងតំបន់ នៅក្នុងអំឡុងពេលធ្វើសមយុទ្ធនោះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top