អង់គ្លេស៖ ក្រុមហ៊ុនអង់គ្លេសមួយ បានបង្កើតសំឡេងសិប្បនិម្មិត ដែលអាចនិយាយ ជាមួយមនោសញ្ចេតនា និងដឹងអារម្មណ៍មនុស្សដ៏ជ្រៅជ្រះបំផុត ហើយថែមទាំងបង្ហាញ ពីយំយ៉ែកទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនួយឌីជីថលថា យើងធ្លាប់ប្រើដូចជា Alexa and Google Assistant មានទំនោរនិយាយ ក្នុងសំឡេងជិតស្និទ្ធ ដោយគ្មានការឆ្លុះបញ្ចាំងពិតប្រាកដ ដើម្បីបង្ហាញអារម្មណ៍ ខណៈនេះអាចគ្រប់គ្រាន់ សម្រាប់ជំនួយការសំឡេង បង្កើតដោយកុំព្យូទ័រស្តែងបែបនេះ មិនសមស្របសម្រាប់កម្មវិធីដូចជា ផលិតការសន្ទនាសម្រាប់ហ្គេមវីដេអូ ឬខ្សែភាពយន្តឡើយ។
ទោះយ៉ាងណា បច្ចេកវិទ្យាត្រូវបានបង្កើតឡើង ដោយក្រុមមនុស្ស ១០ នាក់នៅក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ Sonantic អនុញ្ញាតឲ្យបង្កើតការនិយាយ ដែលមានសំឡេងត្រឹមត្រូវ នៅក្នុងប៉ុន្មាននាទី។ សូហ្វវែរនេះអាចបន្លឺសំឡេងរបស់វា ជាមួយនឹងលក្ខណៈផ្សេងៗគ្នា ពីភាពភ័យស្លន់ស្លោ រហូតដល់ភាពក្រៀមក្រំ និងសូម្បីតែដង្ហើម៕ ដោយ៖លី ភីលីព