ឡុងដ៏ ៖ អ្នកប្រើប្រាស់ បណ្តាញសង្គម Twitter មួយចំនួន កំពុងធ្វើពហិកា ចូលរួមក្នុងវេទិកា រយៈពេល ៤៨ម៉ោង ជុំវិញការគ្រប់គ្រងរបស់ខ្លួន លើស្ទ្រីម នៃមតិយោបល់ប្រឆាំង នឹងពួកយូដា ត្រូវបានគេចុះផ្សាយលើ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម របស់តារាចម្រៀង រ៉េបអង់គ្លេសលោក Wileyនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការធ្វើពហិកានេះ ស្ថិតនៅក្រោម hashtag #NoSafeSpaceForJewHate បានធ្វើ តាមពាក្យបណ្តឹង ដែលថា Twitter មានភាពយឺតយ៉ាវ ក្នុងការដកការការអត្ថាធិប្បាយ ក្នុងការវាយលុក ។ ការអត្ថាធិប្បាយវាយលុកមួយចំនួន ក៏ត្រូវបានគេបង្ហោះលើ Instagram ផងដែរ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អាមេរិក លោក Priti Patel បានសរសេរទៅកាន់ក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលទាមទារការពន្យល់អំពីល្បឿន នៃការឆ្លើយតបរបស់ពួកគេ។ ប្រកាសខ្លះរបស់Wiley អាចមើលឃើញជាង ១២ ម៉ោងមុនពេលត្រូវបានគេដកចេញ ។ ការិយាល័យរបស់លោក Downing Street បាននិយាយថា លោកនាយករដ្ឋមន្រ្តី Boris Johnson មិនបានចូលរួម ក្នុងការធ្វើពហិកានោះទេ ដោយសារលោកត្រូវការទាក់ទង សារសុខភាពសាធារណៈសំខាន់ៗ ។
អ្នកនាំពាក្យរបស់លោក James Slack បាននិយាយថា ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងបានបង្ហាញយ៉ាងច្បាស់ថា ការអនុវត្តរបស់ Twitter គឺមិនល្អគ្រប់គ្រាន់ក្នុងការឆ្លើយតប ទៅនឹងការអត្ថាធិប្បាយប្រឆាំង នឹងសាសន៍យូដាធ្វើឡើងដោយលោក Wiley ហើយវាចាំបាច់ត្រូវធ្វើឲ្យកាន់ តែប្រសើរថែមទៀត៕ដោយ៖លី ភីលីព