ប្លែកៗ

ព្រលានយន្តហោះថ្មី នៅក្រុងប៉េកាំង ត្រូវបានដាក់ឲ្យដំណើរការ សម្រាប់ការហោះហើរ ជាអន្តរជាតិ

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ថា ព្រលានយន្ត ហោះអន្តរជាតិរបស់ក្រុងប៉ែកាំង ដែលមានឈ្មោះថា Daxing International Airport បានដាក់ឲ្យដំណើរការសម្រាប់ការហោះហើរជាអន្តរជាតិកាលពីថ្ងៃអាទិត្យ និងក្រុង ហុងកុង ម៉ាកាវ និងសេវាកម្មនៅកោះតៃវ៉ាន់ ហើយបានឃើញថា មានការហោះហើរនៅក្រៅប្រទេស ចំនួន៩ និងនៅក្នុងតំបន់ចំនួន៦ ដែលជាថ្ងៃ នៃការដំណើរការហោះហើរជាលើកដំបូង ។

ជើងហោះហើរដំបូងរបស់ព្រលានយន្តហោះនេះ បានឆ្ពោះទៅកាន់ក្រុងបាងកក ដែលបានចេញដំណើរនៅម៉ង៧និង៥០នាទីព្រឹម ។ សម្រាប់ការហោះក្នុងតំបន់ វិញ គឺមកពីចក្រភពអង់គ្លេស បានធ្វើការចុះចតនៅឯព្រលានយន្តហោះ នៅវេលាម៉ោ៩និង១៣នាទីព្រឹក ។

ក្រុមគយនៅក្រុងប៉េកាំង បាននិយាយថា វាជាការវាយតម្លៃជាច្រើនសម្រាប់នៅ ច្រកចេញ និងច្រកចូល ដើម្បីធ្វើសុទិដ្ឋិនិយមដែលផ្តល់ការពិសោធន៍សម្រាប់ អ្នកដំណើរទាំងឡាយ ។

ជាការពិតណាស់ ព្រលានយន្តហោះមួយនេះ បានបើកឲ្យមានការហោះហើរ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដែលស្ថិតនៅប៉ែកខាងត្បូងនៃក្រុងប៉េកាំង ដែលជាអា កាសយានដ្ឋានថ្មីនិងធំសម្រាប់បម្រើការហោះហើររបស់ខ្លួន ។ អ្នកដំណើរ និងការដឹកជញ្ជូនអាចនឹងត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៧២លាននាក់ និង២លានតោន នៅឆ្នាំ២០២០ ដែលមានជើងហោះហើរ និងការចុះចតចំនួន៦២០.០០០ជើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top