ព័ត៌មានអន្តរជាតិ

ក្តីព្រួយបារម្ភសន្តិសុខ កូរ៉េខាងជើង មិនត្រូវបានដោះស្រាយ

បរទេស ៖ប្រទេសចិន នាពេលបច្ចុប្បន្ននេះ កំពុងតែស្នើឲ្យមានកិច្ចពិភាក្សាគ្នា បន្ទាប់ពីមានសេចក្តីថ្លែងការណ៍មួយ ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្តីពីឃ្លាំងគ្រាប់នុយក្លេអ៊ែរ បស់ទីក្រុងព្យុងយ៉ាង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

មន្ត្រីនំាពាក្យក្រសួង ការបរទេសរបស់ទីក្រុងប៉េកាំង លោក Wang Wenbin បាននិយាយក្នុងសន្និសីទកាសែតមួយ នៅថ្ងៃអង្គារម្សិលមិញនេះថា ក្តីព្រួយបារម្ភអំពីសន្តិសុខកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែមិនត្រូវបានដោះស្រាយនោះទេ នៅក្នុងសហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ចិននេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋបាលលោក ត្រាំ និងប្រធានាធិបតីកូរ៉េខាត្បូង លោក មូន ជេអ៊ីន បានបង្ហាញការប្តេជ្ញារបស់ខ្លួនម្តងហើយម្តងទៀត ដើម្បីឲ្យមានកិច្ចពិភាក្សាគ្នា ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែ ប៉ុន្តែកូរ៉េខាងជើង នៅតែមិនទាន់ផ្តល់ការឆ្លើយតប ចំពោះសំណើឲ្យមានកិច្ចពិភាក្សាគ្នានោះ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top