ប៉ារីស ៖ បើតាមគម្រោង របស់ក្រុមហ៊ុន ITER បាននិយាយថា ការងារបានចាប់ផ្តើម ប្រមូលផ្តុំសមាសធាតុយក្ស ដើម្បីសាងសង់រ៉េអាក់ទ័រ លាយនុយក្លេអ៊ែរ ពិសោធន៍នៅប្រទេសបារាំង ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ២០៣៥ និងផ្តល់ថាមពលនៅក្នុងដំណើរការ ដែលបំផុសគំនិតដោយព្រះអាទិត្យ វាត្រូវបានដាក់ឲ្យដំណើរ ការនៅឆ្នាំ ២០០៦ និងមានមូលដ្ឋាន នៅភាគខាងត្បូង នៃប្រទេសបារាំង និងម៉ាស៊ីនរ៉េអាក់ទ័រ ពិសោធន៍អន្ដរជាតិ នុយក្លេអ៊ែរអន្តរជាតិ (ITER) បានគ្រោងនឹងធ្វើតេស្តិ៍ផ្លាស្មា ដែលមានកម្តៅខ្លាំង លើកដំបូងរបស់ខ្លួន នៅឆ្នាំ២០២០ និងទទួលបានការលាយ បញ្ចូលគ្នាពេញលេញនៅឆ្នាំ ២០២៣ ។
ប៉ុន្តែវាបានទទួលរង នូវការខ្វះខាតថវិកា យ៉ាងច្រើន និងការពន្យារពេលជាច្រើន នៅពេលដៃគូ៧ គឺអឺរ៉ុប សហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូង កំពុងតស៊ូ សម្របសម្រួលហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ។ នៅចុងឆ្នាំ ២០១៦ ប្រធានក្រុមហ៊ុន ITER លោក Bernard Bigot បានប្រាប់អ្នកសារព័ត៌មានថា លោករំពឹងថាប្លាស្មាដំបូងនៅខែធ្នូឆ្នាំ ២០២៥ និងថាមពលពេញលេញនៅឆ្នាំ ២០៣៥ ទោះបីលោកថា កាលវិភាគពិបាកក៏ដោយ។
លោកបាននិយាយ នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ការសាងសង់ម៉ាស៊ីនមួយដុំៗ នឹងដូចជាការផ្គុំរូបផ្គុំ៣វិមាត្រនៅលើពេលវេលាកំណត់ ហើយយើងមានស្គ្រីបស្មុគស្មាញ ដែលត្រូវអនុវត្តក្នុង រយៈពេល២ ឬ៣បីឆ្នាំខាងមុខ ៕ដោយ៖លី ភីលីព