ព័ត៌មានអន្តរជាតិ

ទីក្រុងតូក្យូ បើកទីលានអូឡាំពិកទទេ ឲ្យប្រើប្រាស់ ជូនសហព័ន្ធកីឡា និងសាធារណៈជន

តូក្យូ ៖ រដ្ឋាភិបាលក្រុងតូក្យូបាននិយាយថា កន្លែងប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ សម្រាប់ទទួលស្វាគមន៍អត្តពលិក និងអ្នកគាំទ្រកំពូលៗ របស់ពិភពលោក ប៉ុន្តែក្នុងរដូវកាលមេរោគCOVID-19នេះ ត្រូវបានបើកឲ្យប្រើប្រាស់ ដោយសហព័ន្ធកីឡា និងសាធារណៈជន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

មជ្ឈមណ្ឌលCanoe Slalom ដែលទើបសាងសង់ថ្មីបានបើកដំណើរការជាផ្លូវការ ដើម្បីឲ្យអត្តពលិកហាត់ ខណៈមជ្ឈមណ្ឌលហែលទឹក Tatsumi ត្រូវបានកែលម្អថ្មី ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ Water Polo នឹងអាចប្រើបាន ចាប់ពីពាក់កណ្តាលខែសីហា ។

រដ្ឋាភិបាលក្រុងតូក្យូបាននិយាយថា ខ្លួនគ្រោងនឹងបើកកន្លែង ប្រកួតកីឡាអូឡាំពិកផ្សេងទៀត នៅប៉ុន្មានខែខាងមុខនេះ ទោះបីវាអាចផ្លាស់ប្តូរអាស្រ័យលើស្ថានភាពជំងឺឆ្លងក៏ដោយ។ ការប្រកួតកីឡានេះគ្រោង នឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែត្រូវបានលើកទៅឆ្នាំ ២០២១ វិញ។

វិក័យប័ត្រសម្រាប់ ការប្រកួតកីឡា បានឈានដល់ជាង ១,៣៥ ពាន់ពាន់លានយ៉េន (១២,៦ ពាន់លានដុល្លារ) មុនការពន្យារពេល ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានប៉ាន់ប្រមាណថា ការពន្យារពេលនេះនឹងត្រូវចំណាយថវិកា ចំនួន ៨០០ លានដុល្លារ ខណៈជប៉ុនមិនទាន់ផ្តល់ ការប៉ាន់ប្រមាណថា តើការពន្យារពេលនេះ នឹងត្រូវចំណាយប៉ុន្មាន សម្រាប់ប្រទេសនេះ៕ដោយ៖លី ភីលីព

Most Popular

To Top