ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង ផលិតដោយបារាំង ដំបូងបង្អស់បញ្ជូនទៅកាន់ អតិថិជនរបស់ខ្លួន

បរទេស ៖ យន្តហោះចម្បាំង ដែលផលិតដោយប្រទេសបារាំង ប្រភេទ Rafale ចំនួន ៥ គ្រឿង ដែលត្រូវបានទិញ ដោយរដ្ឋាភិបាលក្រុងញូវដេលី ក្នុងកិច្ចព្រមព្រៀង ដែលមានទឹកប្រាក់ រាប់ពាន់លានដុល្លារ បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទសម្រាប់ការដាក់ពង្រាយ យ៉ាងឆាប់រហ័សមួយក្នុង ពេលមានភាពតានតឹងកើនឡើង ជាមួយប្រទេសចិន។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងនេះ ត្រូវបានប៉ាន់ស្មានថា នឹងអាចមានតម្លៃ រហូតទៅដល់ ៩,៤ ពាន់ប៊ីលានដុល្លារ និងត្រូវបានរងការរិះគន់ និងចោទប្រកាន់កន្លងមកថា មានការពាក់ព័ន្ធ អំពីអំពើពុករលួយ ដែលត្រូវបានធ្វើឡើង ដោយគណបក្សប្រឆាំង ទោះបីជានាយករដ្ឋមន្រ្តី ឥណ្ឌា លោក Narendra Modi បានច្រានចោលការអះអាងនេះក៏ដោយ។

ការបញ្ជាទិញ យន្តហោះប្រភេទ Rafale នេះត្រូវបានគេធ្វើឡើង តាំងតែពីខែកញ្ញាឆ្នាំ២០១៦ ដោយប្រទេសឥណ្ឌា ហើយតាមផែនការ ការបញ្ជូនយន្តហោះទាំងនោះ នឹងត្រូវបញ្ជនទាំងអស់ មកដល់ប្រទេសឥណ្ឌា នៅត្រឹមឆ្នាំ២០២២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top