គ្រូបង្វឹកក្លឹប Atalanta លោក Gian Piero Gasperini នៅថ្ងៃនេះបាននិយាយថា កីឡាករខ្សែប្រយុទ្ធជួរមុខ របស់ក្លឹប Josip Ilicic មកដល់ពេលនេះ ទំនងដូចជាមិនអាចទាន់រួចរាល់នៅឡើយ សម្រាប់ការប្រកួត Champion League ប៉ះនឹង PSGវគ្គ១ភាគ៤។
Ilicic ត្រូវបានគេមើលឃើញថា ជាកីឡាករ ដែលមានទំរង់លេងខ្លាំងជាងគេបំផុត របស់ក្លឹបនៅរដូវកាលនេះ ដោយអាចរកគ្រាប់បាល់១៥គ្រាប់ មកហើយជូនក្លឹប ក្នុងការប្រកួត ក្នុងលីគទាំងអស់ និង៥គ្រាប់ផ្សេងទៀត ក្នុងការប្រកួតជម្រុះ Champion League នាពេលកន្លងមកផង។
ប៉ូន្តែទោះបីជាយ៉ាងណាក្តី ក្នុងការប្រកួតក្នុងលីគចុងក្រោយ ជាមួយនឹងក្រុម Juventus ក្រុមរបស់លោក Gasperini គឺមិនមានវត្តមានរបស់កីឡាករ ខ្សែប្រយុទ្ធរូបនេះឡើយ ដែលវាបានក្លាយទៅជាប្រធានបទ ដ៏សំខាន់មួយសម្រាប់អ្នកគាំទ្រ របស់ក្លឹបក្នុងការបង្ហាញខ្លួន នៅ Champion League៕
ប្រែសម្រួល៖ស៊ុនលី