ព័ត៌មានអន្តរជាតិ

ផ្ទុះដ៏កក្រើកចេញ ពីដែនកោះហ្វុយកូស៊ីម៉ា ប្រទេសជប៉ុន បង្ករបួសតិចបំផុត១១នាក់ សង្ស័យធ្លាយឧស្ម័ន

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមមន្ត្រីមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ បាននិយាយថា យ៉ាងហោចណាស់ ពលរដ្ឋចំនួន១១នាក់ បានរងរបួស នៅគ្រាដែលមានករណីផ្ទុះមួយបានកើត ឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្រុងកូរីយ៉ាម៉ា នៅខេត្តហ្វុយកូស៊ីម៉ា ស្ថិតនៅភាគឦសានប្រទេសជប៉ុន ។

ប៉ូលិស និងក្រុមជំនាញអគ្គីភ័យ នៅទីតាំងដែលផ្ទុះនោះ គឺក្នុងក្រុងកូរីយ៉ាម៉ា កំពុងធ្វើការស៊ើបអង្កេត រកមូលហេតុ ដែលបង្កឲ្យផ្ទុះឡើង ដែលបានកើតឡើង នៅវេលាម៉ោងប្រមាណ៩និង០០នាទីព្រឹក ម៉ោងក្នុងស្រុក ។

យោងតាមសាក្សី ដែលបានដឹងហេតុការណ៍ ហើយបម្រើការងារនៅជិតធនាគារមួយ បានឲ្យដឹងថា មានការផ្ទុះឡើងដែលអាចកើតចេញពី ភោជនីយដ្ឋានមួយកន្លែង ។ សារព័ត៌មានផ្សព្វផ្សាយរបស់ជប៉ុន NHK បានរាយការណ៍ដូច្នេះ ។

ក្រុមជំនាញសង្គ្រោះបន្ទាន់ ជឿជាក់ទៅលើការផ្ទុះនោះ ដែលបានប៉ើងជញ្ជាំងអគារឡើងទៅលើ ហើយអាចកើតចេញពីការធ្លាយឧស្ម័ន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top