Event

TrueMoney​​ មានប្រូម៉ូសិន ផ្ដល់រង្វាន់ ដល់អតិថិជន ដែលប្រើសេវា ទូទាត់វិក្កយប័ត្រ

ក្រុមហ៊ុនទ្រូម៉ាន់នី នឹងផ្ដល់ឱកាសដល់អតិថិជន មានសំណាងចំនួន ១៨ រូប សម្រាប់ឈ្នះរង្វាន់ ផ្សេងៗ រួមមានម៉ូតូ និងសាច់ប្រាក់ ដោយកម្មវិធីនេះ នឹងផ្ដោតលើអតិថិជន ដែលប្រើសេវារបស់ខ្លួន ក្នុងការទូទាត់វិក្កយប័ត្រ ។

ដើម្បីមានសិទ្ធិចូលរួម នៅក្នុងកម្មវិធីផ្សងសំណាង របស់ទ្រូម៉ាន់នី និងឈ្នះរង្វាន់ម៉ូតូ Honda Wave ជារៀង រាល់ខែ ឬរង្វាន់ជាទឹកប្រាក់ ៥០០,០០០រៀល ជារៀងរាល់សប្ដាហ៍ អតិថិជនទ្រូម៉ាន់នី ត្រូវទូទាត់វិក្កយប័ត្រ ក្នុងទំហំទឹក ប្រាក់យ៉ាងហោច ៥០ដុល្លារ ជាមួយធនាគារ ឯកទេសអ៊ីអន (Aeon) ធនាគារ ABA គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ LOLC គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារកាណាឌីយ៉ា ឬធនាគារ Phillip Bank។ អតិថិជនអាច ទូទាត់វិក្កយប័ត្រ នៅតាមបញ្ជរក៏បាន ឬប្រើកម្មវិធីទូទាត់ប្រាក់ តាមទូរស័ព្ទចល័ត TrueMoney Wallet ក៏បាន។

ឈ្មោះអ្នកឈ្នះរង្វាន់ ទឹកប្រាក់ ៥០០,០០០ រៀល ប្រចាំសប្ដាហ៍ ចំនួន ៥ រង្វាន់ ក្នុងមួយសប្ដាហ៍ នឹងត្រូវបាន ប្រកាសនៅ សប្ដាហ៍ទី បីរៀងរាល់ខែ ។ ចំណែកឯឈ្មោះ អ្នកឈ្នះរង្វាន់ម៉ូតូ Honda Wave ប្រចាំខែ ដែលមាន ១ រង្វាន់ ក្នុងមួយខែ សម្រាប់រយៈពេល ៣ ខែ នឹងប្រកាស នៅសប្ដាហ៍ ទីមួយ នៃខែបន្ទាប់ ពីការចាប់ឆ្នោតផ្សងសំណាង។

ក្នុងកម្មវិធីនេះ ទ្រូម៉ាន់នី មានគម្រោងផ្ដល់រង្វាន់ ជាទឹកប្រាក់ចំនួន ១៥លានរៀល ចាប់ពីថ្ងៃទី០១ ខែ សីហា ដល់ ថ្ងៃទី ៣១ ខែតុលា។ ក្នុងរយៈកាល ៣ ខែនេះ ទ្រូម៉ាន់នី នឹងផ្ដល់រង្វាន់ជាម៉ូតូ Honda Wave ចំនួន ៣ គ្រឿង ដែល មានតម្លៃ គិតជាទឹកប្រាក់ ៣,៩០០ ដុល្លារសហរដ្ឋអាមេរិក។

ឈ្មោះអ្នកឈ្នះរង្វាន់ នឹងត្រូវបានប្រកាស តាមរយៈ គេហទំព័រហ្វេសប៊ុក របស់ទ្រូម៉ាន់នី ហើយក្រុមការងារ របស់ ទ្រូម៉ាន់នី នឹងទូរស័ព្ទទាក់ទង ដោយផ្ទាល់ផងដែរ។

លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយក យុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី បានមានប្រសាសន៍ថា “នេះជាវិធី មួយ ដើម្បីឲ្យយើង បានថ្លែងអំណរគុណ ដល់អតិថិជនរបស់យើង រាប់សែននាក់ ដែលប្រើប្រាស់សេវានៅ តាមបញ្ជរ របស់ យើង។ កម្មវិធីនេះក៏អនុញ្ញាត ឲ្យយើងបានថ្លែងអំណរគុណ ដល់ក្រុមភ្នាក់ងារ ដែលមានការតាំងចិត្ត ក្នុងការបម្រើ អតិថិជនផ្ទាល់ជារៀងរាល់ថ្ងៃ”។

បើគិតចាប់ពីឆ្នាំ២០១៦មក ពោល គឺនៅពេលដែលក្រុមហ៊ុន ទ្រូម៉ាន់នី ចាប់បើកដំណើរការដំបូង ក្នុងប្រទេសកម្ពុជា ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារ ផ្ដល់សេវាបច្ចេកវិទ្យា ហិរញ្ញវត្ថុ ច្រើនជាងគេបង្អស់ នៅកម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានឲ្យដឹងថា ក្រុមហ៊ុនមានភ្នាក់ងារ រហូតដល់ទៅជាង១ម៉ឺនទីតាំង សម្រាប់ផ្ដល់សេវា ហិរញ្ញវត្ថុជូន អតិថិជន ដែលមិនមានប្រើ សេវាធនាគារ ឬប្រើសេវាធនាគារតិចតួច។

កម្មវិធីប្រូប៉ូសិនផ្ដល់រង្វាន់ ផ្សងសំណាងពីទ្រូម៉ាន់នីនេះ គឺជាគ្រាន់តែជាកម្មវិធីមួយ ក្នុងចំណោម សេវាកម្មថ្មីៗជាច្រើន ដែលទ្រូម៉ាន់នី កំពុងដាក់ឲ្យប្រើ នៅក្នុងត្រីមាសនេះ។ ទ្រូម៉ាន់នី ដែល មានក្រុមហ៊ុន Charoeun Pokphand Group (CP) ជាសាជីវកម្ម ធំជាងគេបំផុតមួយ របស់ថៃនៅពីក្រោយ បានដាក់ឲ្យ ប្រើប្រាស់សេវាទូទាត់ វិក្កយប័ត្រភ្លើង និងសំរាម ជាមួយនឹងអគ្គិសនីកម្ពុជា និងរដ្ឋាករស្វ័យយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង របស់រាជធានីភ្នំពេញញ កាលពីដើមខែនេះផងដែរ។

ចាប់ពីថ្ងៃទី ២០ ខែកក្កដា អតិថិជនរបស់ ទ្រូម៉ាន់នី នឹងអាចបង់ថ្លៃ សេវាអគ្គិសនី និងសេវាប្រមូល សំរាមសំណង់ រឹង តាមរយៈកម្មវិធីទូទាត់ប្រាក់ តាមទូរស័ព្ទចល័ត TrueMoney Wallet ឬភ្នាក់ងារទ្រូម៉ាន់នី ដែលមានភាពងាយ ស្រួល និងចំណេញពេលវេលា បានយ៉ាងច្រើន។

ដើម្បីជាការអបអរសាទរ ដល់ការបើកដំណើរការ សេវាកម្មថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូនប្រូម៉ូសិន ពិសេស គឺការបង់វិក្កយបត្រភ្លើង និងសំរាមនេះ ដោយឥតគិតថ្លៃសេវា រយៈពេល ៣ ខែ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃ ទី២០ កក្កដា រហូតដល់ ថ្ងៃទី៣១ តុលា ឆ្នាំ២០២០ ។

ក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារ សរុបជាង ៧ម៉ឺន ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្ម ជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ទ្រូម៉ាន់នី ក៏មានការគាំទ្រ ផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial សម្រាប់ជួយផ្គត់ផ្គង់ ក្រុមហ៊ុន ទ្រូម៉ាន់នី នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុ ទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវា ទូទាត់ប្រាក់ជាច្រើន ប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វ៉ូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការ គ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕

Most Popular

To Top