តូក្យូ ៖ ទិន្នន័យចេញផ្សាយ ដោយក្រុមហ៊ុន បានបង្ហាញថា ក្រុមហ៊ុន Toyota Motor Corp បានលក់រថយន្តចំនួន ៤,១៦ លានគ្រឿង នៅទូទាំងពិភពលោក ក្នុងអំឡុង ខែមករាដល់ខែមិថុនា បានក្លាយជាក្រុមហ៊ុនផលិត រថយន្តដែលលក់ដាច់បំផុត នៅលើពិភពលោកក្នុងរយៈពេលកន្លះឆ្នាំ ដំបូងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
តួលេខនេះរាប់បញ្ចូល ទាំងការលក់របស់ក្រុមហ៊ុន ផលិតរថយន្តធុនតូច Daihatsu Motor Co និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors Ltd បានធ្លាក់ចុះ ២១,៦ ភាគរយពីមួយឆ្នាំមុនដោយសារតម្រូវការថយ ចុះចំពេលជំងឺរាលដាល។
ប៉ុន្តែវាមានចំនួនលើស ៣,៨៩ លានគ្រឿង ត្រូវបានលក់ដោយក្រុមហ៊ុន Volkswagen AG របស់ប្រទេសអាល្លឺម៉ង់ មានការថយចុះ ២៧,៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយសារការបិទទ្វារ នៅតាមបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន ក៏ដូចជាតម្រូវការខ្សោយ នៅក្នុងប្រទេសចិនចំពេល មានការរាតត្បាត។
សម្ព័ន្ធភាពរបស់ក្រុមហ៊ុន Nissan Motor Co ក្រុមហ៊ុន Renault SA របស់បារាំង និងក្រុមហ៊ុន Mitsubishi Motors Corp បានលក់រថយន្តចំនួន ៣,៤៥ លានគ្រឿងធ្លាក់ចុះ ៣៣,៧ ភាគរយបើធៀប នឹងឆ្នាំ មុនដោយនៅតែស្ថិត ក្នុងចំណាត់ថ្នាក់លេខ ៣ សម្រាប់ឆ្នាំទី ២ ដដែលដោយការលក់ របស់ខ្លួនមានការធ្លាក់ ចុះយ៉ាងខ្លាំងដោយការវាយប្រហារ ដោយវីរុសលើទីផ្សារនៅអាមេរិក និងអឺរ៉ុប៕ដោយ៖លី ភីលីព