បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ការប្រកាសដ៏គួរឲ្យចាប់អារម្មណ៍មួយពីសំណាក់ ទីភ្នាក់ងារសមាគមន៍ ធ្វើដំណើរតាមអាកាសអន្តរជាតិ ឬហៅកាត់ថា IATA ថាការធ្វើដំណើរ ជាសកលនឹងអាចមិនដំណើរ ជាធម្មតាវិញបានឡើយរហូតដល់ឆ្នាំ២០២៤។
ទីភ្នាក់ងារអន្តរជាតិដែលតំណាងឱ្យក្រុមហ៊ុន អាកាសចរណ៍ចំនួន ២៩០ មួយនេះបានស្តីបន្ទោសការស្ទុះងើបឡើងវិញ ដែលមានភាពយឺតយ៉ាងវ ទៅលើកត្តាមួយចំនួន ដែលមានការពាក់ព័ន្ធរួមមានទាំងកង្វះទំនុកចិត្ត ពីអតិថិជនការធ្លាក់ចុះ នៃការធ្វើដំណើរអាជីវកម្មនិងការរីករាលដាលនៃវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។
គួរឲ្យដឹងដែរថាចំនួនអ្នកដំណើរ ត្រូវបានគេរំពឹងថានឹងកើនឡើង ៦២ភាគរយ នៅឆ្នាំក្រោយប៉ុន្តែនឹងនៅតែធ្លាក់ចុះជិត ៣០ភាគរយបើប្រៀបធៀប ទៅនឹងពេលវេលាមុន កូវីដ១៩៕
ប្រែសម្រួល៖ស៊ុនលី