អាមេរិក៖ ឧបករណ៍ iPad mini បន្ទាប់របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple គ្រោងនឹងវាយលុកទីផ្សារនៅឆ្នាំក្រោយ ហើយអាចជាឧបករណ៍ ដែលមានទំហំ តូចជាងម៉ូដែលមុនៗរបស់ក្រុមហ៊ុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
រូបភាពគំនិតបង្ហាញពីឧបករណ៍ iPad mini 5 តូចជាង ២០ភាគរយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ មានភាពងាយស្រួល កាន់វាដោយដៃម្ខាង។ រចនាឡើង ដោយអ្នកអភិវឌ្ឍន៍ផលិតផល iPad mini 6 បានបង្ហាញថា Apple នឹងរក្សាអេក្រង់ទំហំ ៧,៩ អ៊ីញដដែល និងកាត់បន្ថយទំហំអេក្រង់ សម្រាប់គែមអេក្រង់។
រូបភាពនេះ ក៏បានបង្ហាញផងដែរថា ឧបករណ៍នេះនឹងមាន Apple Pencil 2 ដែលធ្វើឲ្យអ្នកច្នៃប្រឌិត ធ្វើការងារបាន។ Apple មិនទាន់បានបង្ហាញ iPad mini ជំនាន់ថ្មីរបស់ខ្លួននៅឡើយទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងនឹងកាលបរិច្ឆេទ ចេញលក់របស់ឧបករណ៍នេះ បានលេចចេញមក – iPad mini 6 អាចនឹងលេចមុខ លើទីផ្សារនៅចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២១ ។
ដូចដែលបានរាយការណ៍ ជាលើកដំបូងដោយ 9to5Mac ថា រហូតទាល់តែ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ផ្តល់ព័ត៌មានលម្អិតបន្ថែម អ្នករចនា Parker Ortolani បានបង្កើតគំនិតថា តើ iPad mini ថ្មីអាចមានរូបរាងដូចអ្វីទៅ៕ ដោយ៖លី ភីលីព