កីឡា

Bournemouth ព្រមទទួល យកសំណើ ៤១លានផោនពី Man City ហើយ

កីឡាករខ្សែការពារ របស់ក្លឹប Bournemouth ដែលមានព័ត៌មានខ្លាំង អំពីការផ្ទេរទៅលេង ជាមួយនឹងក្លឹប Man City គឺកីឡាករ Nathan Ake ដូចជាមិនមានអ្វី ដែលត្រូវរារាំងទៀតនោះទេ នៅសប្តាហ៍ចុងក្រោយនេះគឺ នៅតែត្រូវរងចាំការប្រកាស មកដល់ប៉ុណ្ណោះ នេះបើយោងតាមការ ចេញផ្សាយរបស់ The Mirror។

ប្រភពដដែលបានសរសេរទៀតថា ជាក់ស្តែង Bournemouth បានទទួលយកសំណើរ ដែលមានទឹកប្រាក់ប្រមាណជា៤១លានផោន រួចទៅហើយពី Man City ដើម្បីសុំនាំយក Ake ទៅកាន់ទឹកដី Etihad នារដូវក្តៅក្រោយ ។ ទំរង់លេងរបស់ Ake នៅរដូវកាលនេះពិតជាល្អ ក្នុងចំណោមខ្សែការពារខ្លាំងៗនៅអង់គ្លេសទោះបីជា Bournemouth ត្រូវរបូតចេញទៅលេងនៅ Championship រដូវកាលក្រោយ។

គេជឿជាក់ថា ការប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលលក្ខខណ្ឌនានា ទាំងកីឡាករនិងក្លឹបផង ត្រូវបានព្រមព្រៀងគ្នា រួចរាល់ទៅហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top