ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូនយន្ត ហោះចម្បាំង ស្ទាក់ដំណើរ យន្តហោះចារកម្ម អាមេរិក នៅសមុទ្រខ្មៅ

បរទេស ៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះចម្បំាង Su-27 មួយគ្រឿង កាលពីថ្ងៃសុក្រ ឲ្យទៅស្ទាក់ដំណើរ យន្តហោះស៊ើបការណ៍ សម្ងាត់សហរដ្ឋអាមេរិក មួយគ្រឿង នៅលើសមុទ្រខ្មៅ ធ្វើឲ្យវាផ្លាស់ប្តូរផ្លូវហោះហើរ ចេញពីព្រំដែនរុស្ស៊ី ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មានហេតុការណ៍ ស្រដៀងគ្នានេះ ចំនួនពីរ ធ្លាប់ត្រូវបានគេរាយការណ៍ កាលពីដើមសប្ដាហ៍នេះ ដែលកើតឡើង នៅលើសមុទ្រខ្មៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងការពារជាតិរុស្ស៊ី ក៏បាននិយាយប្រាប់ផងដែរថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង Su-27 ឲ្យទៅស្ទាក់ដំណើរយន្តហោះ ចារកម្មសហរដ្ឋអាមេរិក P-8 Poseidon នៅលើសមុទ្រខ្មៅផងដែរ ដែលកំពុងតែហៅ ចូលទៅជិតព្រំដែនរុស្ស៊ី៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top