នៅថ្ងៃនេះមានការអះអាងគួរឲ្យភ្ញាក់ផ្អើលមួយ ពីសំណាក់ប្រធានផ្នែកកីឡារបស់ក្លឹប Leverkusen លោក Simon Rolfes ថាក្លឹបមិនទាន់បានទទួលសំណើរណាមួយ ដើម្បីសុំទិញកីឡាករខ្សែប្រយុទ្ធឆ្នើម Kai Havertz នៅឡើយទាំងដែលព័ត៌មានចចាមអារ៉ាមផ្ទុះខ្លាំងក្តី។
មួយរយៈនេះទាំងសារព័ត៌មានបរទេស និងក្នុងស្រុកនៅអាល្លឺម៉ង់និងអង់គ្លេសផងបានសរសេរថាកីឡាករ ខ្សែប្រយុទ្ធរូបនេះគឺនឹងត្រូវផ្ទេរទៅលេងនៅ Stamford Bridge ជាមួយនឹងលោក Frank Lampard ជាមិនខាន។
គួរបញ្ជាក់ដែរថាកីឡាករវ័យ២១ឆ្នាំរូបនេះ បានបង្ហាញទំរង់លេងខ្លាំងជាប់គ្នា៤រដូវកាលមកហើយគិតចាប់តាំង តែពីការប្រកួតដំបូងជូនក្លឹបកាលពីរដូវកាល២០១៦-២០១៧ ក្នុងពេលដែលគាត់មានអាយុទើបតែ១៧ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី