ក្លឹបយក្សអង់គ្លេស Man City នៅពេលបច្ចុប្បន្នកំពុងបន្តក្តីសង្ឃឹមថា ខ្លួននឹងអាចរក្សាកីឡាករ វ័យក្មេងឆ្នើមៗរបស់ខ្លួនបានដដែល ទាំងដែលក្លឹបជាច្រើន នៅអ៊ឺរ៉ុប កំពុងតាមចែចង់ជាច្រើនហើយមកក្តី ជាពិសេសគឺ Barcelona៕
ប្រភពរបស់ The Goal នៅថ្ងៃនេះបានសរសេរថា Barcelona បានកំណត់យកកីឡាករ វ័យក្មេង Eric Garcia ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបមេឃខៀវ Man City គឺជាគោលដៅអទិភាព របស់ក្លឹបម្នាក់ទៀត នៅរដូវក្តៅនេះ។
កីឡាករវ័យ១៩ឆ្នាំរូបនេះ តាមពិតគឺធ្លាប់ជាអតីតកីឡាករ ដែលដុះចេញពីថ្នាលយុវជន របស់ក្លឹប Barcelona នោះទេ កាលពី៣ឆ្នាំមុន ប៉ុន្តែបានសម្រេចចិត្ត មកចូលរួមជាមួយនឹង Man City និងទើបតែបានបង្ហាញខ្លួន ឲ្យឈុតធំរបស់ក្លឹប ប៉ុន្មានប្រកួតចុងក្រោយនេះប៉ុណ្ណោះ ដោយសារតែសមត្ថភាព និងទំរង់លេងដ៏ល្អរបស់គាត់៕
ប្រែសម្រួល៖ស៊ុនលី