ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Amazon ខិតជិតទៅរកការបាញ់ បង្ហោះផ្កាយរណប ដើម្បីផ្តល់សេវាអ៊ីនធើណេត ដល់ផែនដី

ញូវយ៉ក ៖ ក្រុមហ៊ុន Amazon.com គឺមួយជំហានខិតទៅជិតស្ថានអវកាស បន្ទាប់ពីក្រុមហ៊ុននេះបានទទួលការយល់ព្រមពីរដ្ឋាភិបាល ក្នុងការដាក់ផ្កាយ រណបជាង ៣.២០០ ផ្កាយរណបក្នុងគន្លង តារាវិថីដែលមានគោលដៅ ផ្តល់សេវាអ៊ីនធើណេត ដល់ផែនដីវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Amazon បាននិយាយថា ផ្កាយរណបអាចផ្តល់អ៊ីនធើណេត ដល់ផ្នែកនានានៃពិភពលោក ដែលមិនធ្លាប់មានពីមុនមក ។ វាក៏អាចក្លាយជាអាជីវកម្មថ្មី សម្រាប់ក្រុមហ៊ុន Amazon ដោយលក់សេវាកម្មអ៊ីនធើណេត ដល់មនុស្ស ឬក្រុមហ៊ុន ។ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោកDave Limpបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរថា យើងមានរឿងរ៉ាវជាច្រើន អំពីមនុស្សមិន អាចបំពេញការងារ សាលាបានពីព្រោះពួកគេមិនមានអ៊ីនធើណេត ដែលអាចទុកចិត្តបានទេ ។

ក្រុមហ៊ុន Amazon បាននិយាយថា ខ្លួននឹងចំណាយប្រាក់ចំនួន ១០ ពាន់លានដុល្លារសម្រាប់គម្រោង ផ្តួចផ្តើមនេះ ដែលមានឈ្មោះថា Project Kuiper ។ វាកំពុងបើកកន្លែងស្រាវជ្រាវមួយនៅ Redmond រដ្ឋ Washington មានផ្កាយរណបនឹងត្រូវបានរចនា និងសាកល្បង ។ នោះគឺប្រហែល២ដង នៃប្រាក់ចំណេញដែលក្រុមហ៊ុនស៊ីថល បានធ្វើនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរយៈពេល៣ខែថ្មីៗនេះ ។

ក្រុមហ៊ុនផ្សេងទៀតបានដាក់ផ្កាយរណបចូលទៅ ក្នុងតារាវិថីរួចហើយរួមទាំងក្រុមហ៊ុន SpaceX ជាក្រុមហ៊ុនរ៉ុកកែតគ្រប់គ្រង ដោយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ។ ក្រុមហ៊ុន SpaceX បានទទួលការយល់ព្រមពីរដ្ឋាភិបាល សម្រាប់គម្រោងនេះនៅឆ្នាំ ២០១៨ ៕ដោយ៖លី ភីលីព

Most Popular

To Top