ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក ក្លាយជាប្រទេសទី៣ ដែលមានអ្នកស្លាប់ ដោយសារវីរុសកូវីដ១៩ ច្រើនបំផុតក្នុងលោក

បរទេស៖ ប្រទេសម៉ិកស៊ិក បានក្លាយជាប្រទេស ដែលមានចំនួនអ្នកស្លាប់ ខ្ពស់បំផុតទី ៣ ក្នុងពិភពលោក ដោយសារតែវីរុសកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល ដែលមានចំនួន អ្នកស្លាប់ច្រើនជាងគេ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ឥឡូវនេះ ប្រទេស ម៉ិកស៊ិក មានអ្នកស្លាប់យ៉ាងហោចណាស់ ៤៦.៦៨៨ នាក់ក្នុងពេលមានជំងឺរាតត្បាត និងមានអ្នកឆ្លងចំនួនសរុប ៤២៤.៦៣៧ នាក់។

កាលពីពេលថ្មីៗនេះ ចក្រភពអង់គ្លេសមានចំនួនអ្នកស្លាប់ ខ្ពស់ជាងគេទី ៣ ហើយមានអ្នកស្លាប់ចំនួន ៤៦.២០៤ នាក់គិតត្រឹមថ្ងៃសុក្រ។

អង្គការសុខភាពពិភពលោក (WHO) បានព្រមានពីផលប៉ះពាល់ នៃជំងឺរាតត្បាតនេះ នឹងត្រូវបានគេដឹងថា នឹងបន្តនៅទសវត្សក្រោយៗទៀត” ។

នៅប្រទេសម៉ិចស៊ិក អាជ្ញាធរក្នុងតំបន់បាននិយាយថា ពួកគេជឿជាក់ថា ចំនួនពិតប្រាកដនៃការឆ្លងទំនងជា ខ្ពស់ជាងចំនួនដែលបានរាយការណ៍៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top