អតីតកីឡាករ ជម្រើសជាតិអ៊ីតាលីលោក Canio នៅថ្ងៃនេះ បានលើកឡើងថា គ្រូបង្វឹករបស់ក្លឹប Inter Milan បច្ចុប្បន្នលោក Conte មិនដែលមានបំណង ចង់បានកំពូលកីឡាករ ខ្សែប្រយុទ្ធពានរង្វាន់ Ballon d’Or ប្រាំសម័យ Lionel Messi ឡើយ។
លោក Canio បានបញ្ជាក់ យ៉ាងច្បាស់បែបនេះថា ប្រសិនបើគាត់ Messi នឹងអាចផ្ទេរមកលេង ជាមួយនឹងក្លឹបមែននោះ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់កីឡាករ គឺមានឥទ្ធិពលខ្លាំង ជាងក្លឹបនេះទៅទៀត ហើយវាប្រាកដណាស់ នឹងធ្វើឲ្យក្លឹបមានបញ្ហាជាមិនខាន។
គួរបញ្ជាក់កន្លងមកក្លឹប Inter Milan តែងតែបានបង្ហាញ និងបង្ហើបពីផែនការចង់បាន Messi មកចូលរួមក្លឹប នាពេលណាមួយ ប៉ុន្តែលោក Conte ដែលជាគ្រូបង្វឹកបានបដិសេធ នូវលទ្ធភាពការដោះដូរមួយនេះ យ៉ាងដាច់ខាតផងដែរ ជាការឆ្លើយតប៕
ប្រែសម្រួល៖ស៊ុនលី